យោធាតួកគីប្រកាសថាត្រៀមខ្លួនរួចរាល់ដើម្បីឈ្លានពានស៊ីរីភាគឦសាន បន្ទាប់ពីត្រាំបញ្ជាឱ្យទ័ពបោះបង់ចោលពួកឃឺដទុកប្រឈមជាមួយតួកគីដោយខ្លួនឯង

ទាហានតួកគីនិយាយថា ការរៀបចំវាយលុកលុយចូលប្រទេសស៊ីរី "គឺរួចរាល់ជាស្រេច" ខណៈដែលគ្រាប់បំផ្ទុះជាច្រើនគឺត្រូវបានគេឃើញនៅតាមបណ្តោយព្រំដែន បន្ទាប់ពីលោក ត្រាំ បានលាងដៃរបស់គាត់ចេញពីបញ្ហាមួយនេះ ដោយនិយាយថា "អនុញ្ញាតឱ្យពួកគេចាត់ការរឿងនេះដោយខ្លួនឯងចុះ"។

វីដេអូកាលពីថ្ងៃម្សិលមិញនេះបានបង្ហាញឱ្យឃើញពីការផ្ទុះជាច្រើននៅតាមបណ្តោយព្រំដែនរបស់តួកគី និងស៊ីរីពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ បានឈានជើងចេញដើម្បីអនុញ្ញាតឱ្យមានការឈ្លានពាន។

ក្រសួងការពារតួកគីបានទទួលស្គាល់ថា ទាហានរបស់ខ្លួនបច្ចុប្បន្នគឺត្រៀមខ្លួនរួចជាស្រេចដើម្បីលុកលុយ ខណៈដែលប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានអះអាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ការវាយប្រហារពីលើអាកាសបានវាយប្រហារលើប្រទេសរបស់គាត់រួចទៅហើយ។

លោក ត្រាំ ធ្វើឱ្យអង្គការសហប្រជាជាតិ និងមេដឹកនាំអឺរ៉ុបស្រឡាំងកាំងកាលពីថ្ងៃអាទិត្យ ចំពេលមានការភ័យខ្លាចថា វាអាចនាំឱ្យមានការសម្លាប់រង្គាលជនជាតិឃឺដ។  លោកប្រធានាធិបតីអាមេរិករូបនេះ បានការពារការដកកងទ័ពអាមេរិករបស់លោកពីភាគខាងជើងប្រទេសស៊ីរី ដោយនិយាយថា "ពួកឃឺដបច្ចុប្បន្ននឹងត្រូវដោះស្រាយស្ថានភាពមួយនេះដោយខ្លួនឯង"៕


 

adverise with khmeread
tiger
Loading ad ...