ឆេះផ្ទះ២ខ្នងនៅស្រុកកំចាយមារដោយសារឆ្លងចរន្តអគ្គីសនី ខូចខាតទ្រព្យសម្បត្តិសរុបជាង១៥លានរៀល

ព្រៃវែង ៖ មានគ្រោះអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង នៅចំណុចភូមិជំពូ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១២និង២៥នាទី មូលហេតុបណ្តាលឱ្យឆេះផ្ទះ មកពីឆ្លងចរន្តអគ្គីសនីផ្ទះឈ្មោះ ប៉ោ លី ទើបឆេះរាលដល់ផ្ទះ១ខ្នងទៀត។

ប៉ូលិសនិយាយថា ផ្ទះទី១ មានទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ពីឈើដំបូលប្រក់សង័្កសី ជញ្ជាំងស្លឹក ម្ចាស់ឈ្មោះ ប៉ោ លី ភេទស្រី អាយុ៣៧ឆ្នាំ ខូចខាតទាំងស្រុង សម្ភារៈបាត់បង់រួមមាន ម៉ូតូ១គ្រឿងម៉ាកសង់ C១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ (តំលៃ ២០០០ដុល្លា),ខ្សែកមាសចំនួន ៣ជី,ប្រាក់ចំនួន ៦០០០០រៀល,អង្ករចំនួន ២០០គីឡូក្រាម,សម្លៀកបំពាក់ទាំងអស់និងខូចខាតសរុប ១៥.៧០០.០០០រៀល។

ចំណែកផ្ទះទី២ មានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ សង់ពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក ម្ចាស់ផ្ទះឈ្មោះ គឿង ដឺ ភេទប្រុស អាយុ៦៥ឆ្នាំ ខូចខាតទាំងស្រុង។ សម្ភារដែលបាត់បង់មាន ស្រូវចំនួន ២៥០គីឡូក្រាម,អង្ករចំនួន ៣០០គីឡូក្រាម,ប្រាក់ចំនួន ១០.០០០រៀល,សម្លៀកបំពាក់ទាំងអស់និងខូចខាតសរុប ១៨,១០០,០០០រៀល ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍បានចេញរថយន្តពន្លត់អគ្គីភ័យ មកអន្តរាគមន៍ជិតដល់កន្លែងកើតហេតុ ផ្លូវតូចចង្អៀតរថយន្តចូលមិនរួច បណ្តាលឱ្យឆេះខូចខាតទាំងស្រុង៕

adverise with khmeread
tiger
Loading ad ...