គាស់ទ្វារចូលក្នុងផ្ទះចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំត្រូវប៉ូលិសស្រុកស្រែអំបិលវ៉ៃខ្នោះ

កោះកុង ៖ បុរសម្នាក់នៅផ្ទះក្បែរគ្នាបានគាស់ទ្វារចូលក្នុងផ្ទះចាប់រំលោភក្មេងស្រីអនីតិជនម្នាក់ តែត្រូវនាងស្រែកផ្អើលអស់អ្នកជិតខាងកើតឡើងកាលពីវេលាម៉ោង ២យប់ នាយប់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ-ឃុំដងពែង ស្រុកស្រែអំបិល។

ប៉ូលិសនិយាយថា អំពើរំលោភនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ កុល ឡាយ ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ។ចំណែកជនរងគ្រោះមានឈ្មោះ ជ. ទ ភេទស្រី អាយុ ១៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

តាមការសាកសួរ របស់កម្លាំងសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកក្នុងផ្ទះ ក៏ត្រូវបានជនសង្ស័យលួចគាស់ទ្វារចូល បម្រុងធ្វើសកម្មភាពរំលោភនាង តែត្រូវនាងស្រែក ផ្អើលអស់អ្នកជិតខាង រួចជនសង្ស័យ ក៏រត់ទៅផ្ទះវិញ ។លុះដល់ស្អែកឡើង វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៧តុលា ទើបនាងមករាយការណ៍នៅ ប៉ុស្តិ៍រដ្ឋបាលឃុំដងពែង នៃអធិការដ្ឋានស្រុកស្រែអំបិល ។

នៅពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចស្រុកស្រែអំបិល បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនខឹងជនរងគ្រោះ បម្រុងឡើងទៅវាយនាង ។

ករណីនេះ កម្លាំងប៉ូលិសជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...