ឃាត់ជនសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀននៅខេត្តបាត់ដំបង

បាត់ដំបង​ ៖ ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានប៉ូលិសខេត្តបាត់ដំបងឃាត់ខ្លួនក្នុង២ករណីផ្សេងគ្នា ពាក់ព័ន្ធជួញដូរគ្រឿងញៀន ។

ករណីទី១-ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង សហការជាមួយកម្លាំងប៉ូលិសស្រុកសំឡូត  កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល នៅចំណុចក្រុមទី០៧ ភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្រ្កាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ១​ករណីដោយចាប់ឃាត់ខ្លួនបុរសម្នាក់។

ប៉ូលិសនិយាយថានជនសង្ស័យឈ្មោះ សែម ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ មានទីលំនៅ ភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE)០៧ថង់ ទម្ងន់១,៤២ក្រាម(ទាំងសំបក)។ជនល្មើស និងវត្ថុតាងបច្ចុប្បន្នបានរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តបាត់ដំបង។

ករណីទី២-ប៉ូលិសប្រឆាំងគ្រឿងញៀន​ខេត្តបាត់ដំបង​ សហការជាមួយកម្លាំងប៉ូលិសស្រុកសង្កែ​ បានបង្រ្កាបករណី​រក្សាទុកនិងចាត់ចែងផ្តល់ទីតាំងប្រើប្រាស់​ដោយ​ខុសច្បាប់នូវសារធាតុញៀនមួយករណី ​និងបានឃាតខ្លួនជនសង័្សយម្នាក់នៅ​ចំណុចភូមិវត្តតាមឹម​ ឃុំអូរដំបង១​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ នៅ ថ្ងៃទី​ ៧​ ខែ​ តុលា​ឆ្នាំ​២០១៩​ ។

ប៉ូលិសនិយាយថា ជមសង្ស័យឈ្មោះ ស៊ី ម៉ូនសុផានិត ភេទប្រុស​ អាយុ៣១ ឆ្នាំរស់នៅចំណុចឃាត់ខ្លួនខាងលើនិងចាប់វត្ថុតាងមានម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាសស្ទីក០៤ថង់ (ទម្ងន់27,82ក្រាម)​ ជាប្រភេទថ្នាំញៀនមេតំហ្វេតាមីន ម៉ាទឹកកក​ ICE, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១, កូនថង់សម្រាប់រំលែកថ្នាំញៀន, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទដែចំនួន០១គ្រឿង, ប្រាក់រៀលចំនួន១០ម៉ឺនរៀល។ 

ក្រោយធ្វេីការស្រាវជ្រាវករណីនេះកម្លាំងប៉ូលិសជំ​នាញ​ស្រុកបាន​រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការស្រាវជ្រាវបន្ត​ និងបញ្ជូនទៅសាលាដំបូង​ចាត់ការតាមផ្លូវច្បាប់៕

 

adverise with khmeread
tiger
Loading ad ...