1

​តើ​លោក Jurgen Klopp នឹង​ដឹកនាំ Liverpool បំបាក់​ក្រុម​ចាស់ Dortmund របស់លោក​បានដែរ​អត់​?

​    ​គ្រូ​ហង្ស​ក្រហម Liverpool លោក Jurgen Klopp នឹង​ត្រឡប់​ទៅ​អតីត​ក្លឹប​របស់លោក​គឺ Borussia Dortmund ដើម្បី​ធ្វើការ​ប្រកួត Europa League វគ្គ ៨ ក្រុម​ចុងក្រោយ​។​

​    ​មុននឹង​ឡើងមក​ដល់​វគ្គ​នេះ Liverpool បាន​បំបាក់​គូសត្រូវ​ចាស់ Man Utd ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៣ ទល់នឹង ១ បន្ទាប់ពី​ធ្វើបាន​ត្រឹម ១-១ នៅ​ទឹកដី Old Trafford កាលពី​ម្សិលមិញ​។ ចំណែកឯ Dortmund វិញ​បាន​បំបាក់ Spurs យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៥ ទល់នឹង ១​។​

​    ​ម្ចាស់​ជើងឯក​ចាស់ Sevilla នឹង​ប៉ះ​ក្រុម​ក្នុងស្រុក Athletic Bilbao ស្របពេល Vilarreal នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី Sparta Prague ខណៈ Braga នឹង​ស្វាគមន៍​ក្រុម Shakhtar Donetsk របស់​អ៊ុយ​ក្រែ​ន​៕

មតិយោបល់