អ្នកមានខ្លួនដឹងតែរាគនោម! លោកត្រាំចង់ចាប់បុគ្គលិកក្នុងសេតវិមានទាំងអស់មកតម្រង់ជួរធ្វើតេស្តជាមួយម៉ាស៊ីនចាប់ពាក្យកុហក ព្រោះធ្លាយព័ត៌មានសម្ងាត់ចេញក្រៅញឹកពេក

លោកដូណាល់ ត្រាំកំពុងថ្លឹងថ្លែងក្នុងការចាប់បុគ្គលិករបស់គាត់ឱ្យមកធ្វើតេស្តជាមួយម៉ាស៊ីនចាប់ពាក្យកុហក ព្រោះគាត់ធុញទ្រាន់នឹងការធ្លាយព័ត៌មានសម្ងាត់ចេញពីសេតវិមានញឹកពេក។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារ ទី៨ តុលា។

ប្រធានាធិបតីនិងក្រុមមន្ត្រីរបស់គាត់បានត្អូញត្អែរអំពីការលេចធ្លាយព័ត៌មានមួយរយៈមកហើយ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ដល់មុខមាត់របស់រដ្ឋបាលគាត់យ៉ាងធ្ងន់ធ្ងរ ដោយសារតែធ្លាយព័ត៌មានលម្អិតជាច្រើន ដូចជា ការតេទូរស័ព្ទរបស់លោកត្រាំជាមួយមេដឹកនាំបរទេស បំណងរបស់គាត់ចង់ទិញកោះ Greenland និង ក្តីប្រាថ្នារបស់គាត់ដើម្បីកសាងស្នាមភ្លោះសម្រាប់ជញ្ជាំងព្រំដែនរបស់គាត់ដែលផ្ទុកក្រពើនិងពស់។

ប៉ុន្តែលោកត្រាំមានការងឿងឆ្ងល់យ៉ាងខ្លាំងម៉េចក៏អាចលេចធ្លាយព័ត៌មានទៅកើត រហូតដល់ថ្នាក់គាត់ពិភាក្សាជាញឹកញាប់អំពីការបញ្ជាឱ្យបុគ្គលិកសេតវិមានមកធ្វើតេស្តជាមួយម៉ាស៊ីនចាប់សម្តីកុហក បន្ទាប់ពីមានការបកអាក្រាតធំៗជាច្រើនអំពីគាត់នាពេលថ្មីៗនេះ ដែលឈានទៅដល់ការស៊ើបអង្កេតពីសំណាក់សភាកាន់កាប់ដោយបក្សប្រជាធិបតេយ្យដើម្បីចោទប្រកាន់ដកតំណែងគាត់ទៀតផង។ នេះយោងតាមអតីតមន្រ្តីសេតវិមានចំនួនបួនរូបប្រាប់ទៅវេបសាយ Politico ។

អតីតមន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយថា "គាត់ចង់តេស្តសម្តីកុហកក្នុងចំណោមបុគ្គលិកទាំងអស់នៅក្នុងអគារដើម្បីស្វែងរកនរណាដែលបាននិយាយជាមួយអ្នកសារព័ត៌មាន"។

មន្ត្រីនោះបានបង្ហើបទៀតថា ការដែលដំណឹងពិតកាន់តែបែកធ្លាយទៅក្រៅកាន់តែច្រើន លោកប្រធានាធិបតីកាន់តែក្តៅក្រហាយ និងបន្ថែមថា បុគ្គលិកខ្លះស្ម័គ្រចិត្តដាក់ឈ្មោះមកធ្វើតេស្តដើម្បីបញ្ជាក់ថាពួកគេមិនមែនជាអ្នកទម្លាយព័ត៌មានពីក្នុងសេតវិមានទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab