ខ្លាំងមែន! ក្រុមហ៊ុនអ៊ីស្រាអែលមួយបានបណ្តុះសាច់គោចេញពីកោសិកាសត្វគោបានសម្រេចជាលើកដំបូងនៅស្ថានីយអវកាសអន្តរជាតិ តែប៉ុណ្ណេះលែងបារម្ភខ្វះសាច់ទៀតហើយ

ថ្ងៃណាមួយ អ្នកប្រហែលជាអាចទៅញ៉ាំនំហាំបឺហ្គ័រដល់ទីអវកាស។ ក្រុមហ៊ុនអាហារអ៊ីស្រាអែល Aleph Farms ដែលបណ្ដុះសាច់គោពីកោសិកាគោ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានទទួលជោគជ័យក្នុងការបណ្ដុះសាច់គោនៅលើស្ថានីយអវកាសអន្តរជាតិជាលើកដំបូង ហើយជំហានបន្ទាប់នៅក្នុងគោលដៅរបស់ក្រុមហ៊ុនគឺការបង្កើតសាច់គោដោយមិនសម្លាប់គោ។

អ្នកស្រាវជ្រាវអ៊ីស្រាអែលបានយកកោសិកាសត្វគោ ហើយផ្ដល់សារធាតុចិញ្ចឹមដល់កោសិកា និងដាក់ពួកវាទៅក្នុងបរិស្ថានមួយធ្វើត្រាប់តាមផ្នែកខាងក្នុងរបស់គោ។ កោសិកានោះបន្ទាប់មកដុះលូតលាស់ជាលិកាសាច់ដុំ ហើយទីបំផុតក្លាយជាសាច់គោពេញលេញ។

ក្រុមហ៊ុន Aleph Farms នេះបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនជីវសាស្ដ្ររុស្ស៊ីមួយដើម្បីធ្វើឱ្យចេញជាសាច់គោដោយជោគជ័យ។

ការបណ្តុះសាច់គោនៅទីអវកាសបានដូច្នេះអាចជួយផ្តល់ចំណីដល់អវកាសយានិកអំឡុងបេសកកម្មរយៈពេលវែង ក៏ដូចជាជួយដោះស្រាយសន្តិសុខស្បៀងក្នុងចំណោមប្រជាជននៅលើផែនដីផងដែរ៕

adverise with khmeread
tiger
Loading ad ...