វិមានក្រឹមឡាំងបញ្ជាក់ថា លោកពូទីនពុំទទួលបានលិខិតជូនពរថ្ងៃកំណើតពីលោកត្រាំទេ

វិមានក្រឹមឡាំងនិយាយកាលពីថ្ងៃអង្គារថា​ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ទទួលបានសារអបអរជាច្រើនពីមេដឹកនាំពិភពលោកសម្រាប់ថ្ងៃខួបកំណើតរបស់គាត់ក្នុងសប្ដាហ៍នេះ ប៉ុន្ដែលើកលែងតែលោកដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មិនបានជូនពរដល់រូបគាត់ទេ។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកកាសែតថា "នៅចុងបញ្ចប់នៃថ្ងៃសំខាន់នោះ ខ្ញុំមិនឃើញការជូនពរពីលោកត្រាំ និងលោក Zelensky នោះឡើយ។ មិនថាពួកគាត់មិនជូនពរសោះ ឬមកយឺត ពេលខ្លះសារបែបនេះអាចនឹងពន្យារពេលតាមរយៈទូត។ ទោះយ៉ាងណា សារជូរពរពីពួកគាត់ប្រហែលជាមិនអាចផ្ញើមកនោះទេ"។

សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់នោះទេ ប៉ុន្តែមិនមានការអានសារជាសាធារណៈអំពីសារខួបកំណើតជូនលោកពូទីនទេ។

លោកពូទីនបានកើនអាយុដល់ ៦៧ ឆ្នាំ កាលពីថ្ងៃចន្ទ។ វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំបរទេសជាច្រើនបានជូនពរល្អៗ រួមទាំងអតីតប្រធានាធិបតីអាមេនីលោក Robert Kocharyan ដែលតេទូរស័ព្ទចេញពីពន្ធនាគារ កន្លែងដែលគាត់កំពុងជាប់គុកពីបទផ្តួលរំលំប្រព័ន្ធរដ្ឋធម្មនុញ្ញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab