ជិះម៉ូតូចេញពីកម្មវិធីផឹកស៊ីជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបោកក្បាលស្លាប់ម្នាក់និងរបួសម្នាក់

ភ្នំពេញ ៖​ យុវជនម្នាក់បានបោកក្បាលនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យស្លាប់និងម្នាក់ទៀតដែលជិះខាងក្រោយរងរបួសបន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន គួបផ្សំស្រវឹងផង បានទៅបុករបាំងថ្ម កាលវេលា ម៉ោង៩និង៤០នាទីយប់ ថ្ងៃអង្គារ ទី៨ ខែតុលាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ ។ 

ប៉ូលិសនិយាយថា​ សពជនរងគ្រោះមានឈ្មោះ ម៉ន ហេងទី   ភេទប្រុស អាយុ២០ឆ្នាំ មុខរបជាងដែក ស្នាក់នៅជំពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិទួលស្រឹង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

យោងតាមសម្តីជនរងគ្រោះដែលរងរបួសបានឱ្យថាមុនពេលកើតហេតុរូបគាត់និងជនរងគ្រោះ(សព)បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1P.5912ទើបតែចេញពីកម្មវិធីផឹកសុីមួយកន្លែង ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទឹសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ 

ខណ:មកដល់កន្លែងកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញ ទំហឹង បោកក្បាលនឹងថ្មស្លាប់ ភ្លាមៗ (អ្នកបើក) និង រូបគាត់រងរបួសស្រាល ដែលជិះពីក្រោយ។ ចំណែកម៉ូតូរងការខូចខាត បែកកាទែរម៉ាស៊ីនហៀរប្រេងពេញផ្លូវ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបាន វាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិកាដ្ឋានខណ្ឌពោធិ៍សែនជ័យរងចាំសាច់ញាតិមកទទួលយក ចំណែកសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

adverise with khmeread
tiger
Loading ad ...