ទិញថ្នាំញៀន២កញ្ចប់មកឈរលក់អស់មួយកញ្ចប់ត្រូវប៉ូលិសប៉ុស្តិ៍ច្បារអំពៅទី២វ៉ៃខ្នោះ

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ច្បារអំពៅទី២បានឃាត់ជនសង្ស័យម្នាក់ នាថ្ងៃទី៩ខែតុលាឆ្នាំ២០១៩វេលាម៉ោង១២និង៣០នាទីអធ្រាត្រ នៅចំណុច មុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈកំពុងជួញដូរគ្រឿងញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះឡោ យាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ  ផ្លូវលេខ៣៥៧  ភូមិកណ្តាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ដកហូតក្រាមពណ៌សថ្លា១ថង់តូច។ ធ្វើតេស្តទឹកនោម ជនសង្ស័យមានឈ្មោះខាងលើ ជាលទ្ធផលវិជ្ជមាន។

យោងតាមចម្លើយជនសង្ស័យ ខ្លួនបានទិញសារធាតុញៀនចំនួន ២ថង់តូច លក់អស់១ថង់តូច នៅសល់១ថង់។ ក្នុង១ថង់ទិញចូលតម្លៃមួយម៊ឺនរៀល លក់ចេញ តម្លៃមួយម៊ឺនប្រាំពាន់ មួយថង់ចំណេញប្រាំពាន់រៀល ។ចំពោះសារធាតុញៀននេះទិញពីឈ្មោះណាងហៅក្រៅ ភេទប្រុស ប្រហែលអាយុម្ភៃជាងស្នាក់នៅភូមិដើមចាន់។

ជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋានប៉ូលិស ខណ្ឌច្បារអំពៅដើម្បីចាត់ការបន្តនីតិវិធីតាមផ្លូវច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16