ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀននៅស្រុកត្រពាំងប្រាសាទ

ឧត្តរមានជ័យ ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបករណីជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយករណី កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៨ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិសែនសុខ ឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀនមួយចំនួន។

លោកវរសេនីយ៍ឯក ថោង  សាមិ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឆន វី ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ  ។ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទ  មេតំហ្វេតាមីន ICE ចំនួន ០៦ កញ្ជប់ ស្មើនឹង ១៤៤.៨៩ក្រាម ថ្លឹងទាំងសំបកថង់,ទូរស័ព្ទ០៤គ្រឿង ,ម៉ូតូ០១គ្រឿង,ជព្ជាីងថ្លឺង០១.កាំភ្លើងកែច្នៃ២ដើមនិងសម្ភារៈប្រើប្រាស់វេចខ្ខប់មួយចំនួនទៀតផង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញធ្វើការសួរនាំនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...