ខ្វះថ្នាំពេទ្យរ៉ាំរ៉ៃពេក ប្រជាជនវ៉េណេស៊ុយអេឡារាប់ម៉ឺននាក់ងាកមករកគ្រូសីលឱ្យជួយព្យាបាលជំងឺ

កង្វះខាតថ្នាំពេទ្យរ៉ាំរ៉ៃក្នុងប្រទេសវ៉េណេស៊ុយអេឡា កំពុងឃើញមនុស្សកាន់តែច្រើនឡើងងាកទៅរកគ្រូសីលដើម្បីព្យាបាលជំងឺ។ នេះយោងតាមវេបសាយ Daily Mail សរសេរកាលពីថ្ងៃអង្គារម្សិលមិញ។

វាគឺជាចលនាមួយ ដែលនឹងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ឈឺរ៉ាំរ៉ៃ ហើយប្រជាជនអាមេរិកខាងត្បូងមួយនេះនឹងប្រឈមមុខនឹងការស្លាប់។

យ៉ាងណាមិញ កង្វះខាតថ្នាំពេទ្យធ្ងន់ធ្ងរនិងអតិផរណាដ៏ខ្ពស់នៅវ៉េណេស៊ុយអេឡាហាក់ផ្តល់ជម្រើសតិចតួចបំផុតសម្រាប់អ្នកដែលត្រូវការព្យាបាលចាំបាច់បំផុត។ គ្រូសីលព្យាបាលជំងឺក្នុងប៉ុន្មានខែកន្លងមកនេះកំពុងឈានមុខគេខាងការព្យាបាលជំងឺ ខណៈដែលកង្វះថ្នាំពេទ្យកំពុងធ្វើបាបដល់ប្រព័ន្ធសុខាភិបាលប្រទេសមួយនេះ។

រាល់ឱសថស្ថាននិងមន្ទីរពេទ្យទាំងអស់មានថ្នាំស្ដុកទុកត្រឹមតែ ២០ ភាគរយប៉ុណ្ណោះ ហើយអ្នកឈឺរ៉ាំរ៉ៃមានរហូតដល់ទៅ ៣០ ម៉ឺននាក់កំពុងប្រឈមមុខនឹងការឈឺស្លាប់ដោយសារអត់ថ្នាំព្យាបាល។

ជុំវិញប្រទេសវ៉េណេស៊ុយអេឡា នៅតំបន់អ្នកក្រីក្រដូចជាទីក្រុង Petare អ្នកជំងឺមិនមានលទ្ធភាពទិញថ្នាំព្យាបាលនោះឡើយ ដោយសារតែវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យថ្នាំឡើងថ្ងៃកប់ពពក។ ហើយជម្រើសចុងក្រោយ គឺធ្វើវិធីសាស្ដ្រព្យាបាលបែបផ្លូវងងឹត៕

adverise with khmeread
tiger
Loading ad ...