នារីម្នាក់បានលង់ទឹកស្លាប់ទាំងអាក្រាតកាយ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ យុវតីម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីលិចទូកនៅក្នុងបឹងមួយកន្លែង និង យុវជន២នាក់ទៀតបានហែលរួច បានទៅប្រាប់គេឯង បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបឹងកន្លែងដាក់បែរត្រីក្នុងភូមិតាគរ សង្កាត់ សំរោងកណ្តាល ខណ្ឌព្រែកព្នៅ។ 

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ ពេជ្រ លាងហេង  ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាដំបូងឡើយគេឃើញមានមនុស្សប្រុស២នាក់ និង ស្រីម្នាក់បាននាំគ្នាជិះទូក លេងតាមទឹកបឹងខាងលើបានមួយសន្ទុះក៏លិចទូកចូលទៅក្នុងទឹកបាត់ដោយមិនដឹងមូលហេតុ។ ខណៈពេលនោះក៏ឃើញមនុស្សប្រុស២នាក់ដែលជិះទូកជាមួយបានហែលទឹកមកដល់គោក។ 

 តែមិនឃើញនារីរងគ្រោះខាងលើហែលមក ក៏ស្រែកប្រាប់គេឯង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះមកជួយអន្តរាគមន៍រាវរកយុវតីខាងលើមិនឃើញ បានទាក់ទងទៅក្រុមគ្រួសារឱ្យមកកន្លែងកើតហេតុជួយរុករក។ រហូតដល់ម៉ោង៥ជាងល្ងាចនៅថ្ងៃខែឆ្នាំដដែលទើបឃើញសាកសពទាំងអាក្រាតកាយ។ ក្រុមគ្រួសារដោយឃើញបែបនេះសង្ស័យគេរំលោភសម្លាប់ក៏នាំគ្នាយកទៅមណ្ឌសុខភាពឬស្សីកែវដើម្បីឱ្យលោកគ្រូអ្នកគ្រូពេទ្យពិនិត្យមើល។

ក្រោយមកខាងមន្ទីពេទ្យបានប្រាប់ថានារីរងគ្រោះដែលបាត់បង់ជីវិតដោយសារលង់ទឹកស្លាប់ទោះជាយ៉ាងណាខាងសមត្ថកិច្ចនៅបន្តស្រាវជ្រាវបន្ថែមទៀត ។ ចំណែកសាកសពត្រូបានក្រុមគ្រួសារយកទៅដំកល់នៅវត្តទួលអស់លោកធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...