ភ្នំពេញ ៖ កម្លាំងប៉ូលិសការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយប៉ូលិសខណ្ឌឫស្សីកែវ ចាប់ខ្លួន ឪពុកតិរិច្ឆានម្នាក់ នៅម៉ោង៦ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦បន្ទាប់ពីបានចាប់រំលោភកូនស្រីបង្កើត អាយុទើបតែ៩ឆ្នាំរហូតពី២ទៅ៣ដង ថែមទាំងគំរាមសម្លាប់ចោលទៀតផង។
មន្ត្រីប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ ហ៊ិន សំអាត អាយុ៣៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ផ្ទះលេខ៤៧៦១H ផ្លូវ៥៩៨ ក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ហើយត្រូវបានឃាត់ខ្លួន នៅចំណុចបូរីអង្គរភ្នំពេញផ្លូវបេតុង ក្រុម១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ចំណេក ក្មេងស្រីរងគ្រោះមានឈ្មោះ ស.អ.ណ អាយុ៩ឆ្នាំ ត្រូវបានឪពុកបង្កើតចាប់រំលោភ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នៅក្នុងផ្ទះតែម្តងខណៈពេលម្តាយមិននៅផ្ទះ។ ការចាប់ខ្លួនបុរសខាងលើគឺយោងតាមពាក្យបណ្តឺងឈ្មោះសារុនសៀងហេងភេទស្រីអាយុ31ឆ្នាំត្រូវជាម្តាយ។
ក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ឪពុករបស់នាងបានចាប់រំលោភ២ទៅ៣ដងរួចហើយព្រមទាំងគំរាមសម្លាប់ទៀតផង។ បច្ចុប្បន្នជនសង្ស័យត្រូវប្រគល់ឲ្យការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញចាត់ការតាមច្បាប់៕
