បុគ្គលិកអាកាសយានដ្ឋានក្រុង Abu Dhabi ភ្ញាក់ផ្អើលខ្លាំងពេលឃើញបុរសម្នាក់កាន់លិខិតឆ្លងដែន​ បង្ហាញអាយុ ១២៣ ឆ្នាំ

បុគ្គលិកនៅព្រលានយន្តហោះ Abu Dhabi មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបុរសម្នាក់កាន់លិខិតឆ្លងដែន បង្ហាញថាគាត់មានអាយុ ១២៣ ឆ្នាំ ដើរឆ្លងការស្ថានីយមួយនេះ។

លិខិតឆ្លងដែនរបស់លោកតា​ Swami Sivananda បង្ហាញថា គាត់បានកើតនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៨៩៦ ក្នុងរដ្ឋ Behala ប្រទេសឥណ្ឌា។

លោកតា Sivananda បានធ្វើដំណើរពីទីក្រុង Kolkata ទៅទីក្រុងឡុងដ៍តាមរយៈជើងហោះហើររបស់ក្រុមហ៊ុន Ethihad Airways និងបានឈប់នៅព្រលានយន្តហោះក្នុងទីក្រុង Dubai។

ប្រសិនបើថ្ងៃខែឆ្នាំកំណើតលើលិខិតឆ្លងត្រឹមត្រូវ នោះលោកតាអាចជាមនុស្សចាស់បំផុតដែលនៅរស់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...