Fred ប្រាប់មិត្តរួមក្រុម Man Utd ឲ្យបិទមាត់ហើយខំប្រឹងប្រែងទាំងអស់គ្នាខណ: កំពុងរងការរិះគន់

ខ្សែបម្រើ Fred បានសារភាពថា អ្នករិះគន់ក្លឹប​ Man Utd មានសិទ្ធិគ្រប់គ្រាន់ដើម្បីបញ្ចេញយោបល់ បន្ទាប់ពីការចាប់ផ្តើមមិនបានល្អនៅរដូវកាលនេះ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះរងការរិះគន់ដោយសារតែធ្វើមិនបានល្អ ចាប់តាំងចាកចេញពីក្លឹប Shakhtar Donetsk មកចូលរួមជាមួយ​ Man Utd ក្នុងតម្លៃ៥២លានផោនកាលពីឆ្នាំ២០១៨ ហើយក្រុមរបស់លោក Ole Gunnar Solskjaer រកការរិះគន់ជាទូទៅ បន្ទាប់ពីពួកគេធ្លាក់មកលេខរៀងទី១២នៅលើតារាងក្របខណ្ឌ EPL ។

បញ្ហាធ្លាក់ទម្រង់លេងថ្មីបំផុត គឺកើតមានអំឡុងពេល Man Utd ប្រកួតចាញ់ក្រុម Newcastle ១-០ កាលពីថ្ងៃអាទិត្យ ហើយ Fred បានទទួលស្គាល់ថា ក្រុមអ្នកវិភាគរួមទាំងលោក Gary Neville និង Roy Keane ផងដែរ មានសិទ្ធិរិះគន់ Man Utd ដោយសារតែប្រវត្តិនៃការលើកពានរបស់ពួកគាត់។

Fred បានលើកឡើងថា “អ្នករិះគន់ខ្លួនគឺឥតប្រយោជន៍ទេ ប៉ុន្តែភាគច្រើនបានផ្តល់មេរៀនដល់យើង។ Fred បាននិយាយថា “ខ្ញុំចង់អានអ្វីដែលគ្រប់គ្នាកំពុងនិយាយអំពីទម្រង់លេង។ រៀងរាល់ថ្ងៃនៅពេលខ្ញុំមកដល់ទីលានហ្វឹកហាត់ នៅពេលខ្ញុំមើលឃើញឈ្មោះក្លឹបជាអក្សរធំៗបែបនេះ ខ្ញុំបន្ទោសខ្លួនឯង”។

កីឡាករវ័យ២៦ឆ្នាំរូបនេះបន្តថា “ក្លឹបនេះសមនឹងទទួលបានពាន ហើយយើងនឹងប្រឹងប្រែងទាំងអស់គ្នា។ យើងនឹងជួយឲ្យ Man Utd ត្រឡប់មកទីតាំងដែលគួរស្ថិតនៅ”៕

adverise with khmeread
tiger
Loading ad ...