Peter Krawietz: លោក Jurgen Klopp កំពុងសាងមរតកយូរអង្វែងនៅក្លឹប Liverpool

លោក Peter Krawietz ជាជំនួយការរបស់គ្រូបង្វឹកក្លឹប Liverpool លោក Jurgen Klopp ជឿថា លោក Klopp កំពុងឆ្ពោះទៅរកការកសាងមរតកយូរអង្វែងមួយនៅពហុកីឡាដ្ឋាន Anfield ។

លោក Klopp ត្រូវបានប្រកាសជាអ្នកចាត់ការក្រុម Liverpool កាលពីបួនឆ្នាំមុន ហើយចូលដឹកនាំក្នុងខណ:ពេលដែលក្រុមនេះបានបាត់បង់ទម្រង់លេងរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Brendan Rodgers ។

ក្រុម​ Liverpool ធ្លាប់មានគម្លាត៣ពិន្ទុក្រុមកំពូលទាំងបួន និងមានគម្លាតពី៦ពិន្តុពីក្រុម Man City ប៉ុន្តែ៤៨ខែក្រោយលោក Klopp បានប្រែក្លាយក្រុមនេះទៅជាក្រុមខ្លាំងមួយក្នុងលីកនិងនៅតំបន់អឺរ៉ុប។

ក្លឹប Liverpool ដែលមានប្រវត្តិលើកពានជើងឯក CL ៦លើកនោះបានគ្រងតំណែងជើងឯកជាថ្មីកាលពីខែមិថុនា ហើយហៀបនឹងគ្រងតំណែងជើងឯកលីកក្នុងរដូវកាលតែមួយផងដែរ។

 រយៈពេលបួនឆ្នាំមកនេះចាប់តាំងពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះចូលមកដឹកនាំ ក្រុម Liverpool បានឡើងមកឈរនៅលើកំពូលតារាងក្របខណ្ឌហើយនៅរដូវកាលនេះបាននាំមុខក្រុម City ដាច់៨ពិន្ទុផងដែរ។

ក្នុងសន្និសីទកាសែតលើកដំបូងរបស់លោក ដោយសន្យាថា នឹងផ្លាស់ប្តូរឥរិយាបថអ្នកសង្ស័យទៅជាអ្នកជឿជាក់នោះ លោកអះអាងថា “ប្រសិនបើយើងនៅទីនេះរយៈពេលបួនឆ្នាំ ខ្ញុំគិតថា យើងនឹងលើកពានជើងឯក។ ខ្ញុំជឿជាក់”។

ប៉ុន្តែទោះបីជាយ៉ាងណាលោក Krawietz បានព្រមានថា ការរីកចម្រើនគឺត្រូវមើលតាមរយៈការលើកពាន។ លោកបាននិយាយថា “យើងដឹងថា វាមិនមែនជារឿងងាយស្រួលនោះទេ”៕

adverise with khmeread
tiger
Loading ad ...