លោក Pep Guardiola ធ្លាប់ប្រាប់នាយកក្លឹប Man City ថា លោកនឹងលាលែង ប្រសិនបើអ្វីៗមិនដូចការគ្រោងទុក

លោក Pep Guardiola បានអះអាងថា ប្រសិនបើអ្វីៗមិនដំណើរការដូចការគ្រោងទុកនោះលោកនឹងចាកចេញពីក្លឹប Manchester City ។ តាមសេចក្តីរាយការណ៍របស់កាសែត The Sun បានឲ្យដឹងថា លោក Guardiola បានពិភាក្សាពីទំនាក់ទំនងរបស់លោកជាមួយនឹងនាយកក្លឹប Man City លោក Khaldoon Al Mubarak នៅក្នុងសៀវភៅថ្មីមួយឈ្មោះ “Pep`s City: The Making of a Superteam”។

ក្នុងសៀវភៅនោះ លោក Guardiola បានសរសេរថា “ខ្ញុំដឹងថា ខ្ញុំនឹងលាលែង ប្រសិនបើអ្វីៗមិនដំណើរការដូចការគ្រោងទុក”។ សៀវភៅនេះដែរត្រូវបានចេញផ្សាយកាលពីថ្ងៃទី២៤ខែតុលាឆ្នាំមុន បានកត់ត្រាពីការសហការពេញលេញរបស់លោក Guardiola។

លោកក៏បានអះអាងក្នុងសៀវភៅនោះដែរថា លោកនឹងបិទបញ្ចប់ការលំហែរដ៏អូសបន្លាយរបស់កីឡាករ អំឡុងរដូវបុណ្យណូអែលនៅឆ្នាំនេះ ដោយ សារកាលពីរដូវកាលមុន គ្រូបង្វឹករូបនេះមិនសប្បាយចិត្ត​ បន្ទាប់ពីកីឡាករមួយចំនួនបន្តការកម្សាន្តរហូតដល់ទៀបភ្លឺ ហើយវាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលក្រុម​ City ប្រកួតចាញ់ក្រុម Crystal Palace ៣-២ ៕

adverise with khmeread
tiger
Loading ad ...