ខ្លាំងមែន! របួសបាក់ឆ្អឹងថ្គាមចឹងហើយ ពេទ្យនៅតែអាចតថ្គាមវិញបាន

ឆ្អឹងថ្គាមរបស់ក្មេងជំទង់ម្នាក់ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ជិះសេះ ដែលគ្រូពេទ្យវះកាត់របស់នាងបានពិពណ៌នាថា វាជាការរងរបួសធ្ងន់ធ្ងរបំផុតដែលគាត់បានឃើញនៅខាងក្រៅតំបន់សង្គ្រាម។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃទី៨ ខែតុលា។

នាង Emily Eccles វ័យ ១៥ឆ្នាំ មកពីទីក្រុង Sheffield ប្រទេសអង់គ្លេស នៅសល់តែស្បែកប្រហែល ១សង់ទីម៉ែត្រប៉ុណ្ណោះដែលភ្ជាប់ថ្គាមរបស់នាងទៅនឹងក្បាលរបស់នាង បន្ទាប់ពីគ្រោះថ្នាក់មួយនេះកាលពីខែសីហា។

គ្រូពេទ្យវះកាត់លោក Ricardo Mohammed បានកែកុនមុខរបស់នាងឡើងវិញដោយប្រើប្រាស់បន្ទះទីតានីញ៉ូមចំនួនបីបន្ទះ និងដេរមុខរបួសចំនួន ១៦០ថ្នេរ។

បច្ចុប្បន្ននាង Emily កំពុងអំពាវនាវឱ្យគាត់ទទួលបានមេដាយកិត្តិយស Knighthood (មេដាយសរសើរពីស្តេច ឬព្រះមហាក្សត្រយានីអង់គ្លេស)។

ក្មេងស្រីវ័យជំទង់រូបនេះបានចេញក្រៅដើម្បីជិះសេះនៅក្នុងភូមិ Baslow តំបន់ជនបទ Derbyshire ប្រទេសអង់គ្លេស ជាមួយនឹងមិត្ត និងគ្រួសាររបស់នាង ពេលដែលឧបទ្ទវហេតុនេះកើតឡើង។

សេះរបស់នាងត្រូវបានបំភ័យដោយស្នូរបំពង់ស៊ីម៉ាំងរបស់ឡានមួយគ្រឿង ហើយបានរត់បំបោលចូលទៅផ្លូវលំមួយ​ ប៉ុន្តែបន្ទាប់ពីជើងរបស់នាងធ្លាក់ចេញពីឈ្នាន់ជើងបំពាក់លើសេះ នាងបានធ្លាក់ពីលើខ្នងសេះ ហើយក្បាលរបស់នាងបានបុកទៅនឹងបង្គោលឈើមួយដើម។

Emily ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sheffield Children's Hospital បន្ទាប់ពីគេប្រទះឃើញនាងដេកនៅលើដី ដោយមានមានកាន់នៅអ្វីដែលជាបំណែកនៃចង្ការបស់នាងនៅក្នុងដៃរបស់នាង។

លោក Mohammed-Ali បានកែកុនមុខរបស់នាងឡើងវិញនៅក្នុងរយៈពេលប្រាំម៉ោងកន្លះ ដែលជាជោគជ័យគួរឱ្យភ្ញាក់ផ្អើលមួយ ហើយក្មេងស្រីរូបនេះបានត្រឡប់ទៅសាលារបស់នាងវិញសម្រាប់ការចាប់ផ្តើមចូលកងថ្មីទាន់ពេលវេលា ពោលត្រឹមរយៈពេលមួយខែប៉ុណ្ណោះ បន្ទាប់ពីឧបទ្ទវហេតុកើតឡើង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab