អ្នកវិទ្យាសាស្ត្ររកឃើញព្រះចន្ទ ២០ ថែមទៀតនៅជុំវិញភពសៅរ៍ សរុបមាន ៨២ ព្រះចន្ទ ក្លាយជាស្តេចភព ដែលសម្បូរព្រះចន្ទជាងគេក្នុងប្រព័ន្ធសុរិយគតិ

ភពសៅរ៍បច្ចុប្បន្ននេះគឺជាស្តេចភពដែលសម្បូរព្រះចន្ទបំផុតនៅក្នុងប្រព័ន្ធសុរិយគតិរបស់យើង បន្ទាប់ពីការរកឃើញព្រះចន្ទ២០ផ្សេងទៀតស្ថិតនៅក្នុងភពឧស្ម័នយក្សមួយនេះ។ 

ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ ដោយ Carnegie Science ដែលជាក្រុមតារាវិទូដឹកនាំដោយលោក Scott S. Sheppard ដែលបានរកឃើញព្រះចន្ទថ្មីទាំងនេះ។

បន្ថែមពីលើព្រះចន្ទដែលគេបានស្គាល់រួចជាស្រេច ភពសៅរ៍បច្ចុប្បន្ននេះគឺមានព្រះចន្ទសរុបជាផ្លូវការចំនួន៨២ ដែលបំបែកកំណត់ត្រាចាស់របស់ភពព្រហស្បតិ៍ដែលមានព្រះចន្ទចំនួន៧៩៕

adverise with khmeread
tiger
Loading ad ...