adverise with khmeread 43abe273 bdb5 400e b6bc 6fe28bdb75d5

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​កណ្តាលផ្លូវ​សន្លប់​ឈឹង​សមត្ថកិច្ច​ថា​ជា​មុខសញ្ញា​លួច​ប្រចាំ​ភូមិ​

    កំពត ៖ បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ដួល​កណ្តាលផ្លូវ សន្លប់​ស្តោក​ស្តឹង នៅ​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី អ្នកភូមិ​ប្រទះឃើញ​ផ្អើលឆោឡោ​ដល់​សមត្ថកិច្ច កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ មិនា​ហើយ​សមត្ថកិច្ច​ថា ជា​មុខសញ្ញា​លួច ដែល​ធ្លាប់​ជាប់ពន្ធ​ធនាគារ​ច្រើនដង​។​

    លោក​នួន ឡា​នី អធិការ​ង​ទទួលបន្ទុក​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រុក​ជុំ​គី​រី បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​នេះ គឺជា​មុខសញ្ញា​លួច​ទ្រព្យ​ម្ប​ត្តិ​អ្នកស្រុក និង​បាន​លួច​កាបូប​លុយ​អ្នកភូមិ នៅ​យប់​ថ្ងៃកើតហេតុ នៅក្បែរ​ទីតាំង​ខាងលើ​។​

     លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ នូ ងី​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត ជា​ពិរុទ្ធជន​ទើប​ចេញពី​ពន្ធ​ធនាគារ និង​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ដង​។ 

     លោក​បន្តថា ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ដួល នៅ​យប់កើតហេតុ​នោះ ម៉ាក សង់ ស៊េរី​២០១៦ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មាន​លេខ​តួ​៩៥១០៥២៦​។​

     បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត រង់ចាំ​ដឹងខ្លួន ដើម្បី​សាកសួរ​បន្ថែមទៀត​។ រីឯ​ម៉ូតូ ត្រូវ​យកទៅ​រក្សារ​ទុក​បណ្តោះ​អាស​ន្ត នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់