ចោរនៅក្រុងប៉ារីសកញ្ឆក់យកនាឡិកាដៃតម្លៃជិត១លានដុល្លារពីដៃអ្នកជំនួញជប៉ុន ក្លាយជាករណីចោរកម្មថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ

អ្នកជំនួញម្នាក់ដែលស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងទីក្រុងប៉ារីស ត្រូវបានចោរលួចនាឡិកាដៃតម្លៃ ៧០០.០០០ ផោន (៨៥៧.៩០៩ ដុល្លារ) ចេញពីកដៃរបស់គាត់ ដែលជាអំពើចោរកម្មដ៏ថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ។

ចំពោះករណីបាត់នាឡិកាដៃ Richard Mille Tourbillon Diamond Twister នេះ ស្ដ្រីម្នាក់ក៏ធ្លាប់បាត់វាក្នុងរដ្ឋធានីរបស់ប្រទេសបារាំងនេះដែរ។ វានាំឱ្យប៉ូលិសព្រមានដល់អ្នកទេសចរទាំងឡាយដែលមាននាឡិកាដៃថ្លៃ រួមមានអ្នកទេសចរអង់គ្លេសរាប់ពាន់នាក់ ដែលមកលេងទីក្រុងបារីសរាល់ឆ្នាំឱ្យប្រយ័ត្នរឿងចោរឆក់។

ប៉ូលិសក៏បាននិយាយផងដែរថា បុរសជំនួញជប៉ុនម្នាក់ដែលបានបាត់នាឡិកានោះ គឺបានទៅជក់បារីនៅខាងក្រៅជាមួយនឹងមិត្តភក្តិរបស់គាត់ នៅពេលគាត់ដើរទៅកៀកបុរសម្នាក់ទៀតក្នុងសម្លៀកបំពាក់អាវក្រៅធំ ដែលមកសុំបារីគាត់ជក់មួយដើម។ នៅពេលនោះហើយ ដែលម្ចាស់នាឡិកាបានបាត់វានោះឯង។

យ៉ាងណាមិញ ប៉ូលិសស៊ើបអង្កេតបាននិយាយថា នៅកន្លែងកើតហេតុក្នុងវីដេអូ ពួកគេជឿថា ចោរនោះជ្រុះទូរស័ព្ទដៃ Huawei នៅក្បែរនោះ។ ហើយវាអាចជាភស្ដុតាងមួយ ក្នុងការតាមចាប់ជនសង្ស័យ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab