សេតវិមានមិនសហការដាច់ខាតក្នុងការស៊ើបអង្កេតដើម្បីចោទប្រកាន់លោកត្រាំ

សេតវិមានបានបដិសេធជាផ្លូវការ ក្នុងការសហការជាមួយការស៊ើបអង្កេតការចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយនៅថ្ងៃនេះ។

លិខិតមួយ ដែលបានផ្ញើជូនមេដឹកនាំបក្សប្រជាធិបតេយ្យ ត្រូវបានច្រានចោលនិងចាត់ទុកជាលិខិត "គ្មានមូលដ្ឋាន" និង "គ្មានសុពលភាពតាមរដ្ឋធម្មនុញ្ញ"។

គណៈកម្មាធិការសភាចំនួនបីដឹកនាំដោយគណបក្សប្រជាធិបតេយ្យ កំពុងធ្វើការស៊ើបអង្កេតលើលោកត្រាំ។

ការស៊ើបអង្កេតកំពុងព្យាយាមរកតម្រុយថាតើប្រធានាធិបតីអាមេរិករូបនេះ បានផ្តល់ជំនួយដល់អ៊ុយក្រែនដើម្បីជំរុញឱ្យមានការស៊ើបអង្កេតទៅលើលោក Joe Biden ដែលកំពុងឈរឈ្មោះសម្រាប់ការតែងតាំងប្រធានាធិបតីសម្រាប់បក្សប្រជាធិបតេយ្យឬអត់។

លិខិតរបស់សេតវិមានមួយនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានរារាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុបមិនឱ្យបង្ហាញខ្លួន នៅមុនពេលការស៊ើបអង្កេតការចោទប្រកាន់ពីសភា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab