ពិសាអ្វីទើបជួយរំលាយខ្លាញ់ក្បាលពោះបានឆាប់?

ក្នុងពិភពលោកសម័យឥឡូវ គ្រប់គ្នាសុទ្ធតែចង់បានក្បាលពោះរាបស្មើគ្មានខ្លាញ់ ព្រោះការដុតរំលាយខ្លាញ់ក្បាលពោះមិនត្រឹមជួយឱ្យមើលទៅមានរាងស្អាតប៉ុណ្ណោះទេ តែថែមទាំងជួយរក្សាសុខភាពឱ្យល្អទៀតផង។ លោកអ្នកត្រូវតែរក្សាទម្ងន់ដែលមានសុខភាពល្អឱ្យបានថេរដើម្បីបញ្ចៀសជំងឺកាចសាហាវដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ឬ ជំងឺទឹកនោមផ្អែម។ 

មានវិធីច្រើនណាស់ជួយឱ្យស្រកខ្លាញ់ក្បាលពោះ ក្នុងនោះវិធីពេញនិយមបំផុតគឺពិសាអាហារដែលល្អដល់សុខភាព និង ហាត់ប្រាណជាទៀងទាត់។ ខណៈវិធីពីរនេះមានប្រយោជន៍ខ្លាំង ក៏នៅមានភេសជ្ជៈមួយមុខទៀតដែរ ជួយកម្ចាត់ខ្លាញ់ក្បាលពោះបានយ៉ាងឆាប់រហ័ស។ 

គ្រឿងផ្សំ៖ ទឹក ខ្ញី ត្រសក់ ក្រូចឆ្មា និងស្លឹកជីរអង្កាម។ 

វិធីផ្សំ ៖ លាងគ្រឿងផ្សំឱ្យស្អាត រួចកាត់ជាកង់ៗ (ជ្រើសគ្រឿងផ្សំក្នុងបរិមាណល្មមឬតាមចំណូលចិត្ត) រួចដាក់វាត្រាំក្នុងទឹកឆ្អិនក្នុងបរិមាណសមគួរ (វាល់ ៨ កែវ)។ នៅពេលលាយគ្រឿងផ្សំក្នុងទឹកឆ្អិនរួច ចាក់វាទុកក្នុងកែវធំមួយមានគម្របបិទត្រឹមត្រូវ ហើយរក្សាទុកក្នុងទូទឹកកកមួយយប់ (ទុកនៅកន្លែងត្រជាក់ល្មម)។ វានឹងធ្វើឱ្យគ្រឿងផ្សំបញ្ចេញក្លិនឈ្ងុយនិងបញ្ចេញប្រសិទ្ធភាព១០០ភាគរយរបស់វា។ 

នៅថ្ងៃបន្ទាប់ សូមផឹកវារាល់ពេលដែលអ្នកស្រេកទឹក ប៉ុន្តែលៃលកផឹកវាឱ្យបាន ៤ ថ្ងៃ។ បន្ទាប់ពី ៤ ថ្ងៃ លោកអ្នកនឹងឃើញលទ្ធផលស្រកខ្លាញ់ក្បាលពោះគួរឱ្យកត់សម្គាល់។ លោកអ្នកអាចបន្តធ្វើទឹកនេះបន្តទៀត និងផឹកតាមរូបមន្ត ៤ ថ្ងៃដដែលដើម្បីបានលទ្ធផលពេញចិត្ត៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab