អតីតប្រធានាធិបតីអាមេរិកអាយុ ៩៥ ឆ្នាំ ដួលដេរ១៤ថ្នេរ នៅតែងើបមកធ្វើជាងឈើ

ដេរអស់ ១៤ ថ្នេរ ភ្នែកជាំ និងរុំបង់របួស គឺមិនមែនជាឧបសគ្គរបស់អតីតប្រធានាធិបតី Jimmy Carter ទេ ខណៈគាត់នឹងកើនអាយុ ៩៥​ ឆ្នាំនៅសប្ដាហ៍ក្រោយនេះ។ ទើបតែងើបពីដួលរបួសបោកក្បាលនៅផ្ទះរបស់គាត់មិនបានប៉ុន្មានម៉ោងផងកាលពីថ្ងៃអាទិត្យ លោក Carter បានធ្វើដំណើរទៅទីក្រុង Nashville ដើម្បីទៅធ្វើការងារស័គ្រចិត្ត។

បើទោះជាមានរបួសក៏ពិតមែន អតីតប្រធានាធិបតីអាមេរិកចាស់ជាងគេបំផុតរូបនេះ និងប្រពន្ធរបស់គាត់ Rosalynn Carter បានធ្វើកាសាងសង់រានហាលថ្មីនៃផ្ទះចំនួន ២១ ខ្នងនៅ Nashville នៅសប្តាហ៍នេះ ដែលជាផ្នែកមួយនៃគម្រោងទី ៣៦ របស់គាត់ជាមួយអង្គការជម្រកសម្រាប់មនុស្សជាតិ។

ហើយរបួសរបស់គាត់យើងក៏អាចមើលឃើញច្បាស់នៅនឹងភ្នែកលើមុខរបស់គាត់ បើទោះជាគាត់បានពាក់មួកក៏ដោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab