រថយន្តដឹកដីចតដូរកង់ត្រូវរថយន្តកុងតឺន័របុក ពីក្រោយរងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ រថយន្តដឹកដីចតនៅស្ងៀមកំពុងតែដូរកង់ត្រូវបានរថយន្តកុងតឺន័របុកពីក្រោយបណ្ដាលឱ្យបុរសម្នាក់កំពុងតែដូរកង់រថយន្តរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ កើតឡើងនៅវេលាម៉ោង ១០និង២០នាទី យប់ ថ្ងៃពុធ ទី៩ ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប៉ូលិសនិយាយថា ដំបូងមានរថយន្តដឹកដីមួយគ្រឿងពណ៌លឿង ពាក់ស្លាក លេខក-8210 .ភព3កំពុងតែចតនៅស្ងៀមដូរកង់រថយន្ត។ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-3009 បើកបរដោយឈ្មោះសោ ចាន់ ភេទប្រុស អាយុ២៨ឆ្នាំស្នាក់នៅស្រុកបន្ទាយមាសខេត្តកំពត បើកក្នុងទិសដៅពីកើតមកលិច។

ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជ្រុលចង្កូតទៅបុកនិងរថយន្តដឹកដីពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ឈ្មោះថន មិត្ត មុខរបរកម្មករដូរកង់ ដែលកំពុងតែដូរកង់រថយន្តកៀបជាប់ក្រោមរថយន្តអូសប្រហែលជាង៥ម៉ែត្រ រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យជោរីភ្លាមៗ ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញមកវាស់វែងយករថយន្តទាំងពីរទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរចាំដោះស្រាយតាមផ្លូវច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab