រថយន្តម៉ាស្តាពន្លះជាមួយរថយន្តដឹកដីក្រឡាប់ផ្ងារកង់ច្រង៉ាងដាច់កង់មួយ

ភ្នំពេញ ៖ បុរសពីរនាក់ស្រវឹងស្រាជោកបើករថយន្តនិងជិះមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកដីពេញទំហឹងបណ្ដាលឱ្យរថយន្តម៉ាស្តាក្រឡាប់ផ្ងារកង់ម្ខាងចំណែករថយន្តដឹកដីបើករត់គេចបាត់ ដែលហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១១និង៣០នាទីយប់ថ្ងៃពុធ ទី៩ ខែតុលាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវលេខ១០៤ភូមិត្រពាំងសិលា សង្កាត់ទៀន ខណ្ឌដង្កោ ។

យោងតាមប្រភពពីសន្តិសុខម្នាក់បានឱ្យដឹងថា ដំបូងរូបគាត់ឃើញរថយន្តម៉ាស្តា ពណ៌ត្រីអ៊ី ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខខេមរៈ ភូមិន្ទ2 2.5712 បើកបនិងជិះដោយបុរសពីរនាក់ក្នុងទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ។ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្តដឹកដីមិនចាំស្លាកលេខកំពុងធ្វើដំណើរក្នុងបញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលឱ្យរថយន្តម៉ាស្តារក្រឡាប់ផ្ងារជើងម្ខាង អូសជាច្រើនម៉ែត្រ និង ដាច់កង់ខាងឆ្វេងខាងមុខអស់មួយ ហើយរថយន្តដឹកដីខូចខាតបន្តិចបន្តួចរួចបើកបន្តទៅមុខបាត់តែម្ដង។

ក្រោយកើតហេតុបុរសពីរនាក់បានស្រែកឱ្យគេជួយត្រូវសន្តិសុខដែលយាមបុរីនៅជិតនោះជួយគាស់ទ្វាររថយន្តឱ្យបុរសទាំងពីរអ្នកនោះចេញមកខាងក្រៅដោយមិនមានរងរបួសនោះទេ។រួចហើយបុរសពីរនាក់អ្នកនោះបានតេទូរស័ព្ទហៅរថយន្តមួយគ្រឿងទៀតជិះចេញទៅបាត់បន្សល់ទុករថយន្តដែលក្រឡាប់ច្រង៉ាងៗនៅលើថ្នល់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុបានហៅរថយន្តមកស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍ទៀន រង់ចាំឱ្យម្ចាស់មកយករថយន្តរបស់ខ្លួនទៅវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab