ឃាត់មនុស្សប្រុសស្រី៥នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់ស្ទឹងមានជ័យទី២

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងរបស់សាលាសង្កាត់ស្ទឹងមានជ័យទី២ បានចុះត្រួតពិនិត្យរដ្ឋបាលត្រង់ចំណុចភូមិ៥ តាមផ្លូវមាត់ប្រឡាយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពេលមកដល់ចំណុចផ្ទះគ្មានលេខ ក៏បានឃាត់ខ្លួនជនសង្ស័យ៥នាក់។

ប៉ូលិសមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យ៥នាក់(ស្រីម្នាក់)និងដកហូតវត្ថុតាងមានក្រាមពណ៌សថ្លា០១កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩។

បច្ចុប្បន្នជនសង្ស័យទាំង០៥ នាក់បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...