ឃាត់មនុស្ស៥នាក់កំពុងសេពគ្រឿងញៀននៅផ្ទះបុរសយួនម្នាក់

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម សហការជាមួយ សាលាសង្កាត់ចាក់អង្រែក្រោម បានចុះរដ្ឋបាលត្រង់ចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមរហូតមកដល់ចំណុចផ្ទះលេខ២៧ ផ្លូវលំ ក្រុមទី៣៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩។

ប៉ូលិសនិយាយថា ជាលទ្ធផលពេលសមត្ថកិច្ចទៅដល់ផ្ទះរបស់ឈ្មោះ ង្វៀង យ៉ាំងឌាំង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិយួន មានការសង្ស័យបានធ្វើការត្រួតពិនិត្យក៏ប្រទះឃើញមានមនុស្សប្រុសចំនួន ០៥នាក់កំពុងប្រើប្រាស់គ្រឿងញៀនក៏ឃាត់ខ្លួនតែម្តង។

ជនសង្ស័យទាំង ០៥នាក់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនបាននាំយកមកប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ដើម្បីចាត់ការតាមនីតិវីធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab