ប៉ូលិសប៉ុស្តិ៍ក្បាលកោះឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យ២នាក់នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ០៩តុលាឆ្នាំ២០១៩ វេលាម៉ោង ២២យប់។ 

ប៉ូលិសនិយាយថា ជនសង្ស័យ ១-ឈ្មោះ ផល លីប៉ោង ភេទប្រុស អាយុ ១៧ ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងផ្សាដែក ស្នាក់នៅភូមិ ឈើទាល ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង និង២-ឈ្មោះ ហ៊ុត គា ភេទប្រុសអាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ផ្សារដែក ស្នាក់នៅ ភូមិឈើទាល ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០២កញ្ចប់ថង់តូចនិងម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GA-2789  ។

ជនសង្ស័យទាំង២នាក់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនបាននាំយកមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវីធី៕

adverise with khmeread
tiger
Loading ad ...