ស្ត្រីម្នាក់ភ្ញាក់ផ្អើលខ្លាំងពេលឃើញសំបកគ្រំដូចមុខរបស់ Osama bin Laden

ស្ដ្រីម្នាក់ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីដើរលេងតាមឆ្នេរសមុទ្រឃើញសំបកគ្រំមួយ មើលទៅដូច Osama bin Laden។

លោកស្រី Debra Oliver បានរកឃើញសំបកគ្រំនៅឆ្នេរសមុទ្រ Winchelsea ក្នុងទីក្រុង East Sussex ប្រទេសអង់គ្លេស។ ស្ដ្រីវ័យ ៦០ ឆ្នាំរូបនោះបានភ្ញាក់ផ្អើលជាខ្លាំងនៅពេលដើរលេងតាមឆ្នេរសមុទ្រ ខណៈខ្លួនអបអរខួបអាពាហ៍ពិពាហ៍លើកទី ៤២ ជាមួយនឹងប្ដី Martin វ័យ ៦២ ឆ្នាំ។

ស្ដ្រីរូបនោះក៏ជឿជាក់ផងដែរថា វាអាចជាសំបករបស់អយស្ទ័រ ដែលមានរូបរាងស្រដៀងទៅនឹងមុខមេភេរវករអាល់កៃដា៕

 

adverise with khmeread
tiger
Loading ad ...