Man Utd មានសង្ឃឹមក្នុងការសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Ivan Rakitic ពី Barcelona

ក្លឹប Man Utd គ្រោងបន្តចំណាប់អារម្មណ៍របស់ខ្លួនឡើងវិញលើកីឡាករ Ivan Rakitic បន្ទាប់ពីខ្សែបម្រើរូបនេះសារភាពថា ខ្លួនប្រហែលជាចាកចេញពីក្លឹប Barcelona ដើម្បីស្វែងរកឱកាសបង្ហាញមុខជាប្រចាំ។

គ្រូបង្វឹក​​​ Man Utd លោក Ole Gunnar Solskjaer ធ្លាប់ចង់បានខ្សែបម្រើសញ្ជាតិក្រូអាស៊ីរូបនេះនៅរដូវក្តៅ ប៉ុន្តែត្រូវបរាជ័យ។ ប៉ុន្តែនៅពេលនេះ Rakitic បានបាត់បង់ឱកាសក្នុងក្រុមជម្រើសដំបូង ក្រោមការដឹកនាំរបស់លោក Ernesto Valverde ។

ការមកដល់របស់កីឡាករ Frenkie de Jong បានកាត់បន្ថយឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូងនៅយុទ្ធនាការនេះ ហើយកីឡាករក្រូអាស៊ីរូបនេះបានអះអាងថា ខ្លួនប្រហែលជាស្វែងរកគោលដៅថ្មី ប្រសិនបើស្ថានភាពបច្ចុប្បន្នមិនប្រែប្រួល។

Rakitic បាននិយាយថា “ខ្ញុំមិនដឹងថា អ្វីនឹងកើតឡើងនោះទេ។ វាពិតជាពិបាក ព្រោះខ្ញុំចង់លេងតែគ្មានឱកាស។ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីកែប្រែស្ថានការណ៍នេះ។ ខ្ញុំនៅសល់កិច្ចសន្យាពីរឆ្នាំទៀត ហើយគ្មានកន្លែងណាល្អជាងក្លឹប Barcelona ទេក្នុងពិភពលោក ប៉ុន្តែខ្ញុំត្រូវការលេង ហើយមិនចង់គ្រាន់តែដើរចុះឡើងកម្សាន្តតាមទីក្រុងឬឆ្នេរសមុទ្រនោះទេ”៕

adverise with khmeread
tiger
Loading ad ...