លោក Jose Mourinho រង់ចាំឱកាសចូលជំនួសតំណែងលោក Mauricio Pochettino នៅក្លឹប Spurs

លោក Jose Mourinho កំពុងតាមសង្កេតមើលស្ថានភាពរបស់ក្លឹប Spurs ខណៈពេលលោកត្រៀមវិលត្រឡប់មកកាន់ការងារចាត់ការក្លឹបជាថ្មី។ គ្រូបង្វឹករូបនេះគ្មានការងារធ្វើចាប់តាំងពីត្រូវក្លឹប​ Man Utd បណ្តេញចេញកាលពីខែធ្នូឆ្នាំមុនមក ។

ការចាប់ផ្តើមមិនបានល្អរបស់ក្រុម Spurs ធ្វើឲ្យមានការសង្ស័យជុំវិញអនាគតរបស់អ្នកចាត់ការ Mauricio Pochettino ។

នៅពេលនេះក្លឹប Spurs ស្ថិតក្នុងចំណោមក្លឹបដែលលោក Mourinho ចាប់អារម្មណ៍ និងស្របពេលក្លឹប Real Madrid ដែលកំពុងដឹកនាំដោយលោក Zinedine Zidane ក៏ជាក្លឹបមួយទៀតដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ​ ចាប់អារម្មណ៍ផងដែរដោយសារលោក Mourinho នៅមានទំនាក់ទំនងល្អជាមួយលោក Florentino Perez ប្រធានក្លឹប Real Madrid ។

គ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះ កំពុងត្រៀមខ្លួននិងរង់ចាំឱកាសល្អ។ លោកភាគច្រើនធ្វើការងារជាអ្នកវិភាគនិងបានចូលរួមការងារជាមួយទូរទស្សន៍ Sky នៅរដូវកាលនេះ៕

adverise with khmeread
tiger
Loading ad ...