លោក Massimiliano Allegri: ខ្ញុំនឹងទទួលយកការងារនៅ Man Utd តែក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះប៉ុណ្ណោះ

លោក Massimiliano Allegri បានជូនដំណឹងទៅក្លឹបបិសាចក្រហម Man Utd ថា លោកនឹងទទួលយកការងារដឹកនាំក្លឹបនេះ លុះត្រាតែក្លឹបនេះផ្តល់ការងារក្នុងរយ:ពេលពីរបីសប្តាហ៍ខាងមុខនេះប៉ុណ្ណោះ។

អតីតគ្រូបង្វឹកក្លឹប Juventus រូបនេះបច្ចុប្បន្នគ្មានការងារធ្វើទេ ចាប់តាំងពីចាកចេញពីទីក្រុងទូរិនកាលពីដំណាច់រដូវកាលមុនមក ហើយលោកត្រូវបានគេផ្គូរផ្គងថា ជាអ្នកចាត់ការបន្ទាប់របស់ក្លឹប​ Man Utd ។

គ្រូបង្វឹកបច្ចុប្បន្នលោក Ole Gunnar Solskjaer កំពុងស្ថិតក្រោមសម្ពាធធ្ងន់ធ្ង បន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មីនេះមិនបានល្អ ហើយអាចនឹងត្រូវបណ្តេញចេញ ប្រសិនបើក្រុម​ Man Utd បន្តចាញ់ក្រុម Liverpool នៅថ្ងៃអាទិត្យខាងមុខនេះ។

នៅពេលនេះក្រុម Man Utd ឈរនៅលេខរៀងទី១២នៅលើតារាង ហើយមិនសង្ឃឹមថា នឹងធ្វើបានល្អឡើងវិញក្នុងពេលដ៏ខ្លីនោះទេ។

នាយករងប្រតិបត្តិរបស់ Man Utd លោក Ed Woodward បានផ្តល់កិច្ចសន្យាដល់លោក Solskjaer តែបីឆ្នាំប៉ុណ្ណោះ ហើយការផ្តល់នេះទើបនឹងធ្វើកាលពី៦ខែមុន ប៉ុន្តែថ្មីៗនេះចាប់ផ្តើមបាត់បង់ការអត់ធ្មត់នឹងទម្រង់លេងដ៏អន់របស់ក្រុមនៅលើទីលាន៕

adverise with khmeread
tiger
Loading ad ...