ក្រុងព្រះសីហនុ ៖ ចិន និងចិនដេញវាយគ្នាផ្អើលកំពង់សោមទាំងយប់ សមត្ថកិច្ចឃាត់ខ្លួន៦នាក់

ព្រះសីហនុ ៖ មានករណីប្រើអំពើហិង្សាយកដំបងដេញវាយគ្នាបង្កឡើងដោយជនជាតិចិននៅចំណុចផ្ទះជួល ម្តុំឧតុនិយមភូមិ៣ សង្កាត់លេខ ៣ ក្រុង-ខេត្តព្រះសីហនុ  នៅវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី៩តុលាឆ្នាំ២០១៩។ 

សមត្ថកិច្ចនិយាយថា ករណីនេះបង្កឡើងដោយជនជាតិចិន៦ នាក់ បានយកដំបងដេញវាយគ្នាទៅលើជនជាតិចិនដូចគ្នា(មិនទាន់ដឹងមូលហេតុ) ។ ពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះគណបញ្ជាការឯកភាពខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់បញ្ជូនទៅកាន់ស្នងការប៉ូលិសខេត្តដើម្បីដោះស្រាយបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...