ជនបរទេសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណស្លាប់ដោយប្រើថ្នាំលើសកម្រិត

ព្រះសីហនុ ៖ មានករណីជនបរទេសម្នាក់ ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត ហៅពេទ្យចំការចេក ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង៣០នាទី។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ ជាជនបរទេស ប៉ែកអាស៊ី ភេទប្រុស អាយុប្រមាណ៣០ឆ្នាំ និងកំពុងស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងលិខិតឆ្លងដែន។ 

បើតាមការពិនិត្យរបស់មន្រ្តីប៉ូលិសជំនាញការិយាល័យ បច្ចេកទេស និងវិទ្យាសាស្រ្ត រួមទាំងគ្រូពេទ្យជំនាញ បានឱ្យដឹងថា ជនងគ្រោះស្លាប់ដោយសារ ប្រើប្រាស់ថ្នាំហួសកម្រិត។

បច្ចុប្បន្នសាកសពជនបរទេសខាងលើ ត្រូវបានតម្កល់ទុកបណ្តោះ អាសន្ន នៅសាលរក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្ត ហៅពេទ្យចំការចេក៕

adverise with khmeread
tiger
Loading ad ...