ឥណ្ឌាជាប់ជាប្រទេសមានអ្នកស្លាប់ដោយសារថតស៊ែលហ្វីខ្ពស់ជាងគេនៅលើពិភពលោក

ប៉ូលិសនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌាបាននិយាយថា ស្ត្រីដែលទើបតែរៀបការមួយរូប និងគ្រួសាររបស់នាង ៣នាក់បានលង់ទឹកស្លាប់នៅក្នុងអាងស្តុកទឹកមួយ បន្ទាប់ពីព្យាយាមថតរូបស៊ែលហ្វី។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃទី៧តុលា។

អ្នកស្លាប់ទាំងនេះគឺស្ថិតនៅក្នុងចំណោមក្រុមមនុស្សចំនួនប្រាំមួយនាក់ ដែលកាន់ដៃគ្នា ហើយឈរនៅមាត់ទឹកជ្រៅនៅជិតទំនប់ទឹក Pambar មុនសមាជិកម្នាក់រអិលជើង ហើយទាញមនុស្សទាំងអស់ទៅជាមួយ។

ប្តីរបស់ស្រ្តីទើបរៀបការរូបនេះអាចសង្គ្រោះជីវិតរបស់ប្អូនស្រីគាត់ ប៉ុន្តែអ្នកដទៃទៀតបានលង់ទឹកស្លាប់។

ប្រទេសឥណ្ឌាមានតួលេខនៃចំនួនអ្នកស្លាប់ដោយសារព្យាយាមថតស៊ែលហ្វីច្រើនជាងគេបំផុតក្នុងពិភពលោក។ យោងតាមការស្រាវជ្រាវរបស់បណ្ណាល័យជាតិវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ជនជាតិឥណ្ឌាមានចំនួនប្រហែលពាក់កណ្តាលនៃការស្លាប់ដោយសារស៊ែលហ្វីចំនួន ២៥៩នាក់ ដែលត្រូវបានរាយការណ៍នៅចន្លោះឆ្នាំ ២០១១ និង ២០១៧។  ប្រទេសបន្ទាប់ទៀតគឺរុស្ស៊ី សហរដ្ឋអាមេរិក និងប៉ាគីស្ថាន៕

adverise with khmeread
tiger
Loading ad ...