ឃាត់បុរសខ្មែរម្នាក់និងបុរសចិន២នាក់ពាក់ព័ន្ធគ្រឿងញៀន

ព្រះសីហនុ ៖ បុរសខ្មែរម្នាក់និងបុរសចិន២នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្នុង២ករណីផ្សេងគ្នានៅខេត្ត ព្រះសីហនុ កាលពីម្សិលមិញ ។
ករណីទី១- កម្លាំងប៉ូលិស​ជំនាញ​​ស្រុក​ព្រៃនប់ បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុចគល់​ស្ពាន​កំពង់ស្មាច់ ស្ថិតក្នុងភូមិ​បឹងវែង​ ឃុំវាលរេញ​  ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃ​ទី​៩ ខែ​តុលា​ឆ្នាំ​២០១៩ វេលាម៉ោង​១០និង៤០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ  អ៊ុន ប៉ូច  ភេទប្រុស អាយុ៣៤ឆ្នាំ​ មានទីលំនៅ ភូមិ​សំរុង​លើ​ ឃុំសំរុង  ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ មុខរបរ​កម្មករ​ ។ដកហូត​វត្ថុតាងរួមមាន ម្សៅសារធាតុញៀនចំនួន៧កញ្ចប់(ធំ​១កញ្ចប់  និង តូច៦កញ្ចប់) និង​ទូរស័ព្ទដៃចំនួ​ន ១គ្រឿង។

ករណីទី២-ជនសង្ស័យជនជាតិចិន២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងប៉ូលិសការិយាល័យជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តព្រះសីហនុចាប់ខ្លួនកាលពីយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៩ ខែ តុលា ឆ្នាំ ២០១៩  នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ.Zou Xiang ភេទប្រុសអាយុ ២៧ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតប្រទេសចិន( មានថ្នាំញៀនម្សៅ៣ កញ្ចប់) ទូរស័ព្ទ ១ គ្រឿង និង២. ឈ្មោះ.Sun ChengLong ភេទប្រុសអាយុ ២៥ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដទីកន្លែងកំណើតប្រទេសចិន( មានថ្នាំ ញៀនម្សៅ២ កញ្ចប់ និង ថ្នាំញៀនWY មួយចំហៀងគ្រាប់ )និងទូរស័ព្ទ១ គ្រឿង ៕

adverise with khmeread
tiger
Loading ad ...