0c6e0aa8 ae54 4f27 9d6b 02469e6987b0

ប៉ូលិសរាជធានីភ្នំពេញបង្ហាញមុខចោរប្លន់៤នាក់

     ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធដ៏សកម្មក្នុងរាជធានីភ្នំពេញនាពេលកន្លងមក ត្រូវបានប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញបង្ហាញមុខ កាលពីព្រឹកថ្ងៃទី១៤ធ្នូឆ្នាំ២០១៥បន្ទាប់ពីបង្ក្រាបបានជាបន្ដបន្ទាប់។
    ​ថ្លែងនៅក្នុងអង្គសន្និសីទសារព័ត៌មាននៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ខែធ្នូនេះ លោក វរ:សេនីយទោ អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិត​ធ្ងន់រាជធានីភ្នំពេញបានឲ្យដឹងថា សមត្ថកិច្ចបានបើកប្រតិបត្តិការជាបន្តបន្ទាប់ ចាប់បាន ជនសង្ស័យ៤នាក់ដែលតែង​តែធ្វើសកម្មភាពប្លន់បាញ់ ជនរងគ្រោះយកម៉ូតូនៅពេលយប់ ជាច្រើនករណីក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះសមត្ថកិច្ចបានដកហូតអាវុធខ្លីមួយ ដើមម៉ាកឡុកចំនួន១ដើម ម៉ូតូចំនួន៣គ្រឿង ស្លាកលេខម៉ូតូចំនួន៦ ដាវ កាំបិត និងដែកចុងស្រួចសម្រាប់កាច់កម៉ូតូ រួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
    ​លោកអេង សោភា បានបន្តថា ជនសង្ស័យទាំង៤នាក់ខាងលើ ទី១-មានឈ្មោះ ឆែម រតនា អាយុ ២៤ឆ្នាំ ទី២-ឈ្មោះ នេត វណ្ណី ហៅប៊យ អាយុ២៥ឆ្នាំ ទី៣-ឈ្មោះហង្ស និមល អាយុ២៣ឆ្នាំ និង ទី៤-ឈ្មោះ សាន សុធី អាយុ១៩ឆ្នាំ ។ ពួកទាំងនេះតែងតែធ្វើសកម្មភាព​ប្លន់បាញ់ ជនរងគ្រោះយកម៉ូតូនៅពេលយប់ជាច្រើនករណីក្នុងរាជធានីភ្នំពេញ ប៉ុន្តែពួកគេសារភាព តែ៥ករណីប៉ុណ្ណោះ។ ​​​​​​​​
     លោកបន្តទៀតថា កន្លងមកសមត្ថកិច្ចបង្ក្រាប បានក្រុមនេះបាន ចំនួន១៤នាក់រួចមកហើយ និងនៅសេសសល់បក្ខពួក១ចំនួនទៀតកំពុងគេចខ្លួន ១-ឈ្មោះ សាន សុភាព ហៅឡាតូច ២-ឈ្មោះ រ័ត្ន ៣-ឈ្មោះទួច ៤-ឈ្មោះ តួ ៥ាឈ្មោះ រិទ្ធ និង៦ឈ្មោះ រ៉ាម ដែលសមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួន ៕

មតិយោបល់