3

អាហារ ១០ មុខ​ផលិត​នៅ​ចិន មិនគួរ​បរិភោគ​នោះទេ​

​    ​អាហារ​ភាគច្រើន​លក់​នៅ​អឺរ៉ុប​និង​អាមេរិក​ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន ព្រោះ​វា​មានតម្លៃ​ថោក ប៉ុន្តែ​ក៏មាន​ផលប៉ះពាល់​ដែរ​។ ថ្មីៗ​នេះ ប្រទេស​ចិន​បាន​រាយការណ៍​អំពី​ការផលិត​អង្ករ​ប្លា​ស្ទិ​ក ដែល​បង្កបញ្ហា​រំលាយ​អាហារ​ធ្ងន់ធ្ងរ និង​ថែមទាំង​ប្រឈម​ការស្លាប់​ទៀត ប្រសិនបើ​ទទួលទាន​រាល់ថ្ងៃ​។ សូម​មើល​បញ្ជី​អាហារ​ទាំង ១០ មុខ​ផលិត​នៅ​ចិន ដែល​យើង​គ្រប់គ្នា​គួរ​ចៀសវាង​!

​    ​១. ត្រី​ទី​ទ្បា​ព្យ៉ា​
​    ​៨០ ភាគរយ​នៃ​ត្រី​ទី​ឡា​ព្យ៉ា​នៅ​អាមេរិក​គឺ​នាំចូល​ពី​ចិន​។ ដោយសារ​ត្រី​ទាំងនោះ​ត្រូវបាន​ចិញ្ចឹម​ក្នុង​ទឹក​ដែលមាន​ការបំពុល​ដោយ​កាកសំណល់​រោងចក្រ ដូច្នេះ​គេ​មិនដឹងថា​តើ​ជាតិពុល​ក្នុង​ត្រី​ទាំងនោះ​មាន​ទំហំ​ប៉ុនណា​នោះទេ​។

​    ​២. ត្រី​ម័​រ​រុយ (Cod Fish)
​     ៥០ ភាគរយ​នៃ​ត្រី​ម័​រ​រុយ​នៅ​អាមេរិក​ត្រូវបាន​នាំចូល​ពី​ចិន​។ ជាថ្មី​ម្តងទៀត បញ្ហា​របស់​វា​គឺ​បណ្តាលមកពី​ការចិញ្ចឹម​វា​នៅក្នុង​ទឹក​ដែលមាន​ជាតិពុល​។ នៅ​ចិន​ពុំ​មានការ​រឹតត្បិត​ការនាំចេញ​ត្រី​ប្រភេទ​នេះឡើយ​។

​    ​៣. ទឹក​ប៉ោម​របស់​ចិន​
​    ​ទឹក​ប៉ោម ៥០ ភាគរយ​នៅ​អាមេរិក​ត្រូវបាន​នាំចូល​ពី​ចិន​។ ប្រទេស​ចិន​គឺជា​ប្រទេស​ល្បីល្បាញ​ជាងគេ​ខាង​ការបាញ់​ថ្នាំ​សម្លាប់សត្វ​ល្អិត​លើ​ផ្លែឈើ ទោះបី​រដ្ឋាភិបាល​ចិន​បាន​ហាមឃាត់​វា​ក៏ដោយ​។

​    ​៤. ផ្សិត​កែច្នៃ​
​    ​៣៤ ភាគរយ​នៃ​ផ្សិត​កែច្នៃ​នៅ​អាមេរិក​ត្រូវបាន​នាំចូល​ពី​ចិន​។ ដូច​ករណី​ផ្លែ​ប៉ោម​ដែរ គេ​មិនដឹងថា​តើ​ផ្សិត​ត្រូវបាន​ដាំ​ដោយ​សុវត្ថិភាព​ដែរ​ឬក៏​អត់​នោះទេ​។ ដើម្បី​សុវត្ថិភាព លោកអ្នក​គួរ​ចៀស​ផ្សិត​ពី​ចិន​តែម្តង​។

​    ​៥. ខ្ទឹមស​ចិន​
​    ​៣១ ភាគរយ​នៃ​ខ្ទឹមស​លក់​នៅ​អាមេរិក​គឺ​នាំចូល​ពី​ចិន​។ ដូច​អាហារ​ផ្សេងទៀត​ដែរ ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​ទាក់ទង​នឹង​ដំណើរ​ការដាំដុះ​ខ្ទឹមស​គឺ​ពុំមាន​សុវត្ថិភាព​នោះទេ ដូច្នេះ​គួរតែ​ចៀស​។

​    ​៦. មាន់​
​    ​ក្នុង​ឆ្នាំ ២០១៣ ក្រសួងកសិកម្ម​អាមេរិក​បាន​យល់ព្រម​លើ​ការលក់​មាន់​នាំចូល​ពី​ចិន​ក្នុង​សហរដ្ឋអាមេរិក​។ ដូច​ករណី​ត្រី​ដែរ អាហារ​ប្រភេទ​នេះ​ក៏​ជាប់​ពាក់ព័ន្ធ​ករណី​ការបំពុល​ដោយសារ​កាកសំណល់​ពី​រោងចក្រ​ដែរ​។ ហើយ​ចិន​ក៏មាន​ប្រវត្តិ​រ៉ាំរ៉ៃ​ជាមួយនឹង​ជំងឺ​ផ្តាសាយ​មាន់​ដែរ​។

​    ​៧. អង្ករ​ប្លា​ស្ទិ​ក​
​    ​ថ្មីៗ​នេះ​អង្ករ​ប្លា​ស្ទិ​ក​ក្នុង​បរិមាណ​ដ៏​ច្រើន​ទើបតែ​ត្រូវបាន​រឹបអូស​បាន​ក្នុងប្រទេស​ចិន​។ គេ​ជឿថា​អង្ករ​ទាំងនោះ​ត្រូវបាន​ផលិត​ចេញពី​ដំឡូង​និង​ជ័រ​ប្លា​ស្ទិ​ក​។ អង្ករ​នេះ​អាច​បង្ក​ជំងឺមហារីក​បាន​។

​    ​៨. ម្រេច (​យក​ភក់​មក​បន្លំ​)
​    ​អាជីវករ​ម្នាក់​ក្នុងប្រទេស​ចិន​ត្រូវគេ​ចាប់បាន​ថា​លក់​ភក់​បន្លំ​ធ្វើជា​ម្រេច​។ ទោះបី​វា​មើល​ទៅជា​បញ្ហា​ក្នុងស្រុក​ចិន​ក៏ពិតមែន ប៉ុន្តែ​គ្រប់គ្នា​មិនអាច​ប្រហែស​បាន​នោះទេ​ចំពោះ​បញ្ហា​នេះ​។

​    ​៩. អំបិល​
​    ​អំបិល​ចិន​ក៏​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការដាក់​សារធាតុ​គីមី​មិនល្អ​ផងដែរ​។

​    ​១០. សណ្តែក​ហួរ​ឡាំង​តាវ​
​    ​សណ្តែក​ហួរ​ឡាំង​តាវ​ក្លែងក្លាយ​បាន​ផលិត​ហើយ​លក់​ចេញ​ពេញ​ប្រទេស​ចិន ៣ ឆ្នាំ មុននឹង​ត្រូវបាន​អាជ្ញាធរ​ចិន​បង្ក្រាបបាន​។ សណ្តែក​នេះ​ត្រូវ​បានដាក់​ថ្នាំ​ពណ៌​ដែល​បង្ក​ជំងឺមហារីក និង​ធ្វើឱ្យ​ខូច​សមត្ថភាព​របស់​រាង​កាយ​ក្នុងការ​ស្រូប​យកជាតិ​កាល់ស្យូម​៕

អ្នកនឹងចូលចិត្ត

មតិយោបល់