បុរសម្នាក់ដើរជាន់មីនផ្ទុះដាច់ជើងម្ខាងនៅ ស្រុកវាលវែង

ពោធិ៍សាត់ ៖​ បុរសជាជនរងគ្រោះម្នាក់រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
បានដើរជាន់មីនដាច់ជើងស្តាំម្ខាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០១៩ នៅចំណុច(៨៥) ស្ថិតក្នុងភូមិឃុំរបស់គាត់រស់នៅខាងលើ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះឈន វីរៈ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ដំបូងគាត់បានចេញពីផ្ទះដើរសំដៅទៅចម្ការរបស់គាត់ក្នុងគោលបំណងទៅមើលដំណាំស្រូវដែលរូបគាត់បានដាំក្នុងចម្ការនៅចំណុច(៨៥) ស្ថិតក្នុងភូមិឯកភាពឃុំថ្មដា ស្រុកវាលវែង ។

ចៃដន្យអាក្រក់បុរសរងគ្រោះត្រូវដើរជាន់មីនដាច់ជើងស្តាំម្ខាង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុលើកជនរងគ្រោះដឹកតាមគោយន្តកន្ត្រៃយកមកលំនៅដ្ឋានដោយអាការ:ធ្ងន់ធ្ងរក៏ដឹកបន្តតាមរថយន្តរបស់អង្គភាពវរៈសេនាតូចការពារព្រំដែនគោកលេខ៨២៥ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តត្រាតប្រទេសថៃតែម្តង។ តែមកដល់វេលានេះជម្ងឺជនរងគ្រោះមានការធូរស្រាលហើយតែគួរឱ្យស្តាយដោយគ្រាប់មីនបានកាត់ផ្តាច់ជើងស្តាំរបស់គាត់ ។

ប៉ូលិសប៉ុស្តិ៍រដ្ឋបាលថ្មដាបានបញ្ជាក់ថា គ្រាប់មីនដែលជនរងគ្រោះជាន់ដាច់ជើងនៅចំណុចខាងលើគឺជាគ្រាប់ បន្សល់ទុកតាំងពីសម័យសង្គ្រាម ៕

adverise with khmeread
tiger
Loading ad ...