អ្នករាវរកដែកអេតចាយម្នាក់រាវឃើញកងដៃមាសបុរាណអាយុ ៤ ពាន់ឆ្នាំ រំពឹងយកទៅលក់បានលុយកប់ពពក

អ្នករាវរកមើលដែកអេដចាយម្នាក់កំពុងអបអរការរកឃើញដ៏ភ្ញាក់ផ្អើលក្នុងមួយជីវិតរបស់គាត់ បន្ទាប់ពីរកឃើញមាសអាយុ ៤ ពាន់ឆ្នាំដ៏ស្រស់ស្អាត មានតម្លៃរហូតដល់ទៅជាង ១០ ពាន់ផោន (ជាង១២ ម៉ឺនដុល្លារ)។

Billy Vaughan វ័យ ៥៤ ឆ្នាំ បានភ្ញាក់ផ្អើលជាខ្លាំង នៅពេលគាត់រកឃើញកងដៃមាស ២២ ការ៉ាត់ក្នុងតំបន់ដាច់ស្រយាលមួយនៅជិតតំបន់ Whitehaven ក្នុងខេត្ត Cumbria នៃចក្រភពអង់គ្លេស។

កងដៃមាស់អាយុដ៏ច្រើននោះបានកប់ក្នុងដីជម្រៅ ៥ អ៊ីញតែប៉ុណ្ណោះ។ លោក Vaughan ដំបូងឡើយគិតថាវាគ្រាន់តែបំណែកនៃឧបករណ៍មួយប៉ុណ្ណោះ រហូតគាត់ផ្ញើរូបភាពនោះទៅអ្នកជ្រាវដែកអេដចាយដែរទើបកត់សម្គាល់ថាវាគឺជាកងដៃ។

គាត់ក៏បានបង្ហាញវាទៅដល់ហាងលក់គ្រឿងអលង្ការម្នាក់ ដែលប្រាប់គាត់ថា​វាគឺជាមាសសុទ្ធដែលនៅលើទីផ្សារលក់ក្នុងតម្លៃ ១១ ម៉ឺនផោន។

ហើយដោយសារតែកងដៃមាសនេះមានប្រវត្តិសាស្ដ្រជាយូរមកហើយនោះ វាអាចនឹងមានតម្លៃកប់ពពកច្រើនជាងតម្លៃលើទីផ្សារទៅទៀត៕

adverise with khmeread
tiger
Loading ad ...