បុរសម្នាក់ចង ក សម្លាប់ខ្លួននៅចង្កេះភ្នំកងវ៉ា ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ សពបុរសម្នាក់ចង ក សម្លាប់ខ្លួននៅចង្កេះភ្នំកងវ៉ាមានសភាពហើមស្អុយត្រូវបាន ក្មេងកង្វាលគោ បានប្រទះឃើញនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅចង្កេះភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប៉ូលិសក្រុងសិរីសោភ័ណ បានឱ្យដឹងថា ដំបូងមានក្មេងម្នាក់ឈ្មោះ រឿង សំភួន ភេទប្រុស អាយុ១៤ឆ្នាំ បានទៅបេះផ្លែទៀប ក៏ប្រទះឃើញសាកសពមនុស្សម្នាក់ដែលចង ក ជាប់នឹងដើមពពួលថ្ម ដែលមានកម្ពស់ ២,៥ ម៉ែត្រ ចងដោយខ្សែអង្រឹងហើយបានរាយការណ៍មកសមត្ថកិច្ចទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។

យោងតាមសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រហ្ម ព៉ុយ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកងវ៉ាថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ បច្ចុប្បន្នស្នាក់នៅជាមួយកូនប្រុសឈ្មោះ ព្រហ្ម ប្រុស និង ព្រហ្ម សំរិទ្ធ ។ ជនរងគ្រោះជាមនុស្សញៀនស្រាប្រចាំ ហើយស្នាក់នៅមិនពិតប្រាកដ ។ ដំបូងជនរងគ្រោះតែងតែនិយាយថាពិបាករស់នៅ ហើយមានជម្ងឺតេតាណុស ប្រចាំកាយទៀតផង ចង់តែសម្លាប់ខ្លួន។ ពេលនិយាយហើយជនរងគ្រោះ ក៏ដើរបាត់ពីផ្ទះ អស់រយៈពេល ៤ថ្ងៃ ហើយប្រទះឃើញសាកសពចងកតែម្ដង ។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីបូជានៅកន្លែងកើតហេតុតែម្តង៕

adverise with khmeread
tiger
Loading ad ...