ឃាត់មនុស្ស៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងកំពង់ចាម

កំពង់ចាម ៖ កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងប៉ូលិសជំនាញក្រុងកំពង់ចាម និងស្រុកកំពង់សៀមបានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បាន០១ករណីដោយប្រើវិធានរដ្ឋបាលចំហ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ស្ថិតនៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។

ប៉ូលិសនិយាយថា ជនសង្ស័យទី១-ឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម,ទី២-ឈ្មោះ នួន ធី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាមនិង ទី៣-ឈ្មោះ វង់ ម៉ុន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។កិច្ចប្រតិបត្តិការនេះ ដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន០២កញ្ចប់, រថយន្ត០១គ្រឿង, ទូរស័ព្ទ០២គ្រឿង និងឧបករណ៍សេពមួយសម្រាប់៕

adverise with khmeread
tiger
Loading ad ...