និស្សិតម្នាក់គ្រាន់តែនិយាយរិះគន់រដ្ឋាភិបាលបង់ក្លាដែស ស្រាប់តែមានមនុស្សមួយហ្វូងព្រួតវាយ៤ម៉ោងរហូតដល់ស្លាប់ក្នុងអន្តេវាសិកដ្ឋាន

សាក្សីម្នាក់បានប្រាប់ទៅកាន់វេបសាយ BBC ថា និស្សិតថ្នាក់បរិញ្ញាបត្របង់ក្លាដែសម្នាក់ត្រូវបានគេវាយសម្លាប់នៅក្នុងអន្តេវាសិកដ្ឋានរបស់គាត់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការរិះគន់រដ្ឋាភិបាលតាមអ៊ីនធឺណេត រួចត្រូវបានមនុស្សមួយក្រុមព្រួតវាយ ៤ ម៉ោងរហូតដល់ស្លាប់។

និស្សិតផ្សេងទៀតបាននិយាយថា Abrar Fahad ត្រូវបានគេវាយក្នុងបន្ទប់គេងរបស់គាត់នៅប្រហែលម៉ោង ២២ ហើយវាយអស់ជាច្រើនម៉ោង។ វេជ្ជបណ្ឌិតដែលជួយសង្គ្រោះ Fahad បានបញ្ជាក់ថា គាត់រងរបួសជាំពេញខ្លួន។ Fahad បានសិក្សានៅសាកលវិទ្យាល័យ Bangladesh University ផ្នែកវិស្វកម្ម។

សមាជិកមួយចំនួននៃគណបក្ស Bangladesh Chhatra League ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការស្លាប់នេះ។ ហើយពួកគេត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្ម និងជំរិតទារប្រាក់ពីនិស្សិតផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab