អង្គការណាតូសារភាពថានាវាខ្លួនគ្មានសមត្ថភាពរកមើលនាវាមុជទឹករុស្ស៊ីទេ ឥឡូវកំពុងរកវិធីទប់ទល់

កាលពីខែកញ្ញា នាយអគ្គសេនាធិការចម្រុះអាមេរិកលោកឧត្តមសេនីយ៍ Joseph Dunford ទទួលស្គាល់ថា អង្គការណាតូកំពុងបាត់បង់ឧត្តមភាពយោធារបស់ខ្លួនទៅរុស្ស៊ី។ នេះយោងតាមវេបសាយ Sputniknews.com ផ្សាយកាលពីថ្ងៃទី១០តុលា។

អង្គការណាតូកំពុងពិចារណាស្វែងរកវិធីដើម្បីដោះស្រាយនូវអ្វីដែលពួកគេយល់ឃើញថាជា "សកម្មភាពកាន់តែកើនឡើងខ្លាំង" នៃនាវាមុជទឹករុស្ស៊ី។

ក្នុងអំឡុងខែកន្លងទៅ កងទ័ពជើងទឹកនៃសមាជិកប្លុកណាតូជាច្រើនដូចជាបែលហ្ស៊ិក អ៊ីតាលី តួកគី ប៉ូឡូញ អង់គ្លេសនិង សហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធានៅឯនាយឆ្នេរព័រទុយហ្គាល់ក្នុងគោលបំណងដើម្បីរៀនបច្ចេកទេសតាមដានចាំបាច់សម្រាប់រកមើលនាវាមុជទឹកសត្រូវ។ កងនាវាមុជទឹករុស្ស៊ីត្រូវបានគេកំណត់ថាជា "សត្រូវ" នៅក្នុងតំបន់។

ប្រព័ន្ធផ្សេងៗគ្នាជាច្រើនត្រូវបានសាកល្បងក្នុងអំឡុងពេលធ្វើសមយុទ្ធ។ ជាពិសេសសម្ព័ន្ធមិត្តបានដាក់ពង្រាយដ្រូនឈ្មោះ REMUS 600 ដើម្បីរកមើលនាវាមុជទឹករុស្ស៊ី។

ប្លុកណាតូធ្លាប់បានទទួលស្គាល់មកហើយថាពួកគេមិនមាននាវាទំនើបៗដែលបំពាក់ដោយប្រព័ន្ធសូណាដើម្បីរកមើលនាវាមុជទឹករបស់សត្រូវទេ។ ម៉្យាងទៀត កងនាវាដែលមានស្រាប់មិនមានសមត្ថភាពគ្រប់គ្រងមហាសមុទ្រពិភពលោកដើម្បីទស្សន៍ទាយនូវការវាយប្រហារដែលអាចនឹងកើតមាននោះដែរ៕

adverise with khmeread
tiger
Loading ad ...