អ្នកវិទ្យាសាស្ត្រព្យាករណ៍ថា៦៥ឆ្នាំទៀតអាចម៍ផ្កាយអាចនឹងបុកចំផែនដីនៅថ្ងៃទី១៦កញ្ញាឆ្នាំ២០៨៤

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបញ្ចូលបន្ថែមនូវអាចម៍ផ្កាយថ្មីមួយទៅក្នុងបញ្ជីហានិភ័យ ហើយវាអាចនឹងវាយប្រហារផែនដីក្នុងរយៈពេល ៦៥ ឆ្នាំទៀត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី១០តុលា។

ដុំថ្មអវកាសឈ្មោះ 2019 SU3 មានអង្កត់ផ្ចិតប្រមាណ ១៤ ម៉ែត្រ និង ត្រូវបានចុះបញ្ជីជាអាចម៍ផ្កាយដ៏គ្រោះថ្នាក់បំផុតទី ៤ ដែលគំរាមបុកលើភពផែនដីរបស់យើង។

ESA បានកត់សម្គាល់ថា ការបុករបស់វាអាចនឹងកើតឡើងនៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០៨៤ ហើយវាអាចមានឱកាសមួយក្នុងចំណោមឱកាស ១៥២ នៃការបុកទង្គិចផែនដី ប៉ុន្តែអ្នកជំនាញនិយាយថា វាមិនមានទំហំធំគ្រប់គ្រាន់ទេដើម្បីបង្កើតព្រឹត្តិការណ៍ប៉ះពាល់ធំដុំ៕

adverise with khmeread
tiger
Loading ad ...