adverise with khmeread 1

កាត់បន្ថយ​ស្លាកស្នាម​លើ​ស្បែក​ជាមួយ​ទឹកក្រូច​ឆ្មា​

    ​ស្លាកស្នាម​លើ​ស្បែក​មិន​បង្ក​ការឈឺចាប់​នោះទេ ប៉ុន្តែ​វា​ជា​កង្វល់​ទាក់ទង​នឹង​សម្រស់​សម្រាប់​មនុស្ស​ប្រុស​ស្រី​។ ប្រសិនបើ​លោកអ្នក​មាន​ស្លាកស្នាម​លើ​ស្បែក លោកអ្នក​អាច​កាត់បន្ថយ​វា​បាន​យ៉ាងច្រើន​ជាមួយនឹង​ទឹកក្រូច​ឆ្មា ទោះ​មិន​បាត់​ទាំងស្រុង តែ​វា​ល្អ​ជាង​ទុកឱ្យ​វា​មើលទៅ​ឃើញច្បាស់​។​

​    ​ទឹកក្រូច​ឆ្មា​គឺជា​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ស្នាម​លើ​ស្បែក​។ ក្រូចឆ្មា​មាន​អាស៊ីត AHA ដែល​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ និង​បង្កើត​ហើយ​ជួសជុល​ស្បែក​ដែល​ខូច​។ លើសពីនេះ​ទៀត ក្រៅពី​កាត់បន្ថយ​ស្លាកស្នាម វា​ក៏​អាច​កាត់បន្ថយ​ស្នាម​ជាំ​លើ​ស្បែក​ផងដែរ​។

​    ​១. លាប​ក្រូចឆ្មា​ស្រស់​លើ​តំបន់​ដែលមាន​ស្លាកស្នាម​ឱ្យ​ជោគ​។​
​    ​២. រួច​ទុកចោល​ឱ្យ​ស្ងួត ១០ នាទី បន្ទាប់មក​លាង​សម្អាត​ទឹក​។
​    ​៣. លាប​ក្រែ​ម​រក្សា​សំណើម​ស្បែក​។​
​    ​៤. ធ្វើតាម​វិធី​នេះ ២ ដង​ក្នុង​មួយថ្ងៃ ក្នុង​រយៈពេល​ច្រើន​សប្តាហ៍ រហូត​ទាល់តែ​លោកអ្នក​ពេញចិត្ត​នឹង​លទ្ធផល​បាត់​ស្លាកស្នាម​នោះ​។

​    ​សម្គាល់​៖ ទឹកក្រូច​ឆ្មា​អាចធ្វើឱ្យ​ស្បែក​របស់​អ្នក​ឆាប់​មានប្រតិកម្ម​ជាមួយ​ពន្លឺព្រះអាទិត្យ ដូច្នេះ​ត្រូវ​បិទបាំង​កន្លែង​ដែល​ព្យាបាល​ឱ្យ​ជិត​ពេលចេញ​ក្រៅ​ម្តងៗ​៕

adverise with khmeread
ប្រភព៖ Health Report

អ្នកនឹងចូលចិត្ត

មតិយោបល់