ប្រធានាធិបតីតួកគីព្រមានបញ្ជូនជនភៀសខ្លួនស៊ីរីរាប់លាននាក់ទៅទ្វីបអឺរ៉ុប បើគេចាត់ទុកការវាយលុករបស់តួកគីលើស៊ីរីជាការដណ្តើមកាន់កាប់ទឹកដី

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានគំរាមអឺរ៉ុបថាលោកនឹងបញ្ជូនជនភៀសខ្លួន ៣,៦ លាននាក់ទៅកាន់ទ្វីបអឺរ៉ុបប្រសិនបើការលុកលុយនៅស៊ីរីត្រូវបានគេចាត់ទុកថាជាការដណ្តើមកាន់កាប់ទឹកដី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ១០ តុលា។ 

លោក Erdogan និយាយក្នុងសុន្ទរកថាមួយនៅក្នុងសភា យ៉ាងដូច្នេះ "ហេ EU ភ្ញាក់ឡើង។ ខ្ញុំសូមនិយាយម្តងទៀត ៖ ប្រសិនបើអ្នកព្យាយាមលាបពណ៌ប្រតិបត្តិការរបស់យើងនៅទីនោះថាជាការឈ្លានពានទឹកដី កិច្ចការរបស់យើងគឺសាមញ្ញ ៖ យើងនឹងបើកទ្វារនិងបញ្ជូនជនភៀសខ្លួនចំនួន ៣,៦ លាននាក់ឱ្យទៅអ្នកឯង"។

លោកបាននិយាយអួតថាក្រុមភេរវករ ១០៩ នាក់ត្រូវបានសម្លាប់ខណៈក្រសួងការពារជាតិបានប្រកាសថាភូមិព្រំដែនចំនួន ២ ត្រូវបាន "ជំរះអស់ហើយនូវសម្បុកភេរវកម្ម" ដោយសំដៅទៅលើពួកយុទ្ធជនឃឺដ។

ការវាយលុករបស់តួកគីត្រូវបានថ្កោលទោសជាទូទៅនៅជុំវិញពិភពលោក ជាមួយពួកមេដឹកនាំអឺរ៉ុបនិងប្រធានាធិបតីដូណាល់ ត្រាំបានព្រមានលោក Erdogan ថាគាត់កំពុងប្រថុយបង្កទុក្ខវេទនាថែមទៀតនៅក្នុងតំបន់ដែលកំពុងហែកហួរដោយសង្រ្គាមនិងអនុញ្ញាតឱ្យពួក ISIS រីកដុះដាលឡើងវិញ បន្ទាប់ពីពួកឃឺដដែលគាំទ្រដោយសហរដ្ឋអាមេរិក បានផ្តួលរំលំក្រុមជីហាតនេះកាលពីដើមឆ្នាំ ២០១៩៕

 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab