មានមូលហេតុច្រើនដែលធ្វើឱ្យមនុស្សគេងស្រមុកក្នុងនោះមានចាប់ពីបញ្ហាសាច់ដុំរហូតដល់ការស្ទះស្លេសជាដើម ហើយបញ្ហាស្រមុកគឺជារឿងមួយដែលមនុស្សគ្រប់គ្នាចាត់ទុកថាជាការរំខានបំផុតសម្រាប់ដំណេកដ៏ស្ងប់សុខ។
ដំណឹងល្អគឺថាការគេងដោយគ្មានសំឡេងស្រមុករំខាននឹងលែងមានតទៅទៀតហើយដោយសារតែឧបករណ៍ថ្មី ដែលគេបង្កើតឡើងនូវដើម្បីបំពាក់ប្រព័ន្ធមួយប្រឆាំងនឹងរលកសំឡេងនៅជុំវិញតំបន់អ្នកដែលគេងស្រមុក។
បើយោងទៅលើវេបសាយ LiveScience បានឲ្យដឹងថា ៤៥ភាគរយនៃក្មេងជំទង់គេងស្រមុកម្ដងម្កាល ហើយ២៥ភាគរយគឺគេងស្រមុករាល់ពេលតែម្ដង។
ឧបករណ៍ថ្មីនេះគឺគ្រាន់តែដាក់នៅលើច្រមុះនឹងជួយបំបាត់សំឡេងភ្លាមហើយមានអត្ថប្រយោជន៍ច្រើនទៀត។ ឧបករណ៍នេះបង្កើតឡើងផ្អែកលើមូលដ្ឋានបច្ចេវិជ្ជាអាមេរិក ហើយវាមានឈ្មោះថា "Silent Partner"៕
